កិច្ចប្រជុំត្រួតពិនិត្យការងាររយៈពេល៦ខែ (មករា-មិថុនា) ឆ្នាំ២០១៩ របស់ក្រុមប្រឹក្សាភិបាលសាកលវិទ្យាល័យភូមិន្ទ វិចិត្រសិល្បៈ
នាព្រឹកថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០១៩នេះ នៅបន្ទប់ប្រជុំសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ ក្រុមប្រឹក្សាភិបាលនៃសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ បានបើកកិច្ចប្រជុំមួយដើម្បីពិនិត្យតាមដាន និងវាយតម្លៃការងារដែលបានអនុវត្តក្នុងរយៈពេល៦ខែ (មករា-មិថុនា) ឆ្នាំ២០១៩ ក្រោមអធិតីភាព ឯកឧត្តម សោម សុគន្ធ រដ្ឋលេខាធិការក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងជាប្រធានក្រុមប្រឹក្សាភិបាលនៃសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ អាណត្តិទី៣ នីតិកាលទី៥។
សមាសភាពក្រុមប្រឹក្សាភិបាលនៃសាកលវិទ្យាល័យមានចំនួន៧រូបគឺ ឯកឧត្តម សោម សុគន្ធ ជាប្រធាន ឯកឧត្តម ឡុង ប៉ុណ្ណាស៊ីរីវត្ថ ជាសមាជិក លោកបណ្ឌិត ហេង សុផាឌី សាកលវិទ្យាធិការស្តីទី និងឯកឧត្តម វ៉ា ម៉ូរិន ជាសមាជិកស្វ័យប្រវត្តិ។
ចំណែកសមាជិក៣រូបទៀតគឺមកពីស្ថាប័នផ្សេងៗដែលក្នុងនោះ មួយរូបតំណាងទីស្តីការគណៈរដ្ឋមន្រ្តី មួយរូបតំណាងក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងមួយរូបទៀតតំណាងក្រសួងអប់រំ យុវជននិងកីឡា។
ប្រភព៖ក្រសួងវប្បធម៌ និងវិចិត្រសិល្ប:






គ្រូបង្រៀនជនជាតិឥណ្ឌូណេស៊ីម្នាក់រំលោភសិស្ស ១៣ នាក់
ស្ត្រីបានដើរតួនាទីយ៉ាងសំខាន់ក្នុងការចូលរួមការពារ និងអភិរក្សធនធានធនធម្មជាតិ….នេះជាប្រសាសន៍លើកឡើងរបស់លោកជំទាវ ឌិត នីតា ភរិយា ឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន
សន្និសិទកំពូលលើកទី១៥ (COP-15) នៅទីក្រុងគួនមីង សាធារណរដ្ឋប្រជាមានិតចិន
ក្រសួងបរិស្ថាន ទទួលម៉ូតូរ៉ឺម៉កកង់បីដឹកជញ្ជូនសំរាម សំណល់រឹង៥០គ្រឿងពីក្រុមហ៊ុន ជីប ម៉ុង
អាជ្ញាធរជាតិអប្សរាប្រារព្ធខួប២៥ឆ្នាំ….!!
អាជ្ញាធរជាតិអប្សរារៀបចំពិធីក្រុងពាលីនៅប្រាសាទអង្គរខាង លិចដើម្បីសុំសេចក្តីសុខ សប្បាយនៅក្នុងឱកាសគម្រប់ខួប២៥ឆ្នាំនៃការបង្កើតអាជ្ញាធរជាតិអប្សរា