ឯកឧត្តម អ៊ាង សុផល្លែត៖ បរិស្ថានល្អ នាំមកនូវភាពវៃឆ្លាត និងសុភង្គលក្នុងសង្គម…!!
ត្បូងឃ្មុំ ៖ រសៀលថ្ងៃពុធ ទី១៧ ខែកក្កដា ឆ្នាំ២០១៩ ឯកឧត្តម អ៊ាង សុផល្លែត រដ្ឋលេខាធិការ ក្រសួងបរិស្ថាន និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានស្រុកអូររាំងឪ បានជួបសំណេះសំណាលជាមួយសិស្សានុសិស្ស នៃអនុវិទ្យាល័យ ហ៊ុន សែន ទួលសូភី បន្ទាប់ពីបានដាំដើមឈើរួមគ្នារួចមក ស្ថិតក្នុងភូមិទួលសូភី ឃុំទួលសូភី ស្រុកអូររាំងឪ ខេត្តត្បួងឃ្មុំ ។
ថ្លែងក្នុងឱកាសនោះ ឯកឧត្តមបានមានប្រសាសន៍ថា «សម្តេចតេជោ ហ៊ុន សែន បាន យកចិត្តទុកដាក់ដ៏ខ្ពង់ខ្ពស់ ចំពោះលោកគ្រូ អ្នកគ្រូ ព្រមទាំងមន្ត្រី និងបុគ្គលិកអប់រំទាំងអស់ និងបានជំរុញលើកទឹកចិត្តឲ្យលោកគ្រូ អ្នកគ្រូ ខិតខំបំពេញការងារតាមជំនាញវិជ្ជាជីវៈរបស់ខ្លួនឲ្យបានល្អ ទទួលបានភាពជោគជ័យក្នុងការងារកំណែទម្រង់ប្រព័ន្ធអប់រំ ដើម្បីឲ្យកាន់តែមានគុណភាពប្រសើរ»។
ឯកឧត្តមលើកឡើងថា «បរិស្ថានរបស់សាលារៀនស្អាត គឺពិតជាបានចូលរួមចំណែកដល់ការសិក្សា ព្រោះបរិស្ថានស្អាត មានអនាម័យល្អ កាត់បន្ថយនូវកំដៅក្នុងថ្នាក់រៀន សាលារៀនមានសោភណ្ឌភាព ធ្វើឲ្យមានការទាក់ទាញក្នុងការសិក្សា និងគ្មានផលរំខាន» ។
ឯកឧត្តមក៏បានកោតសសើរចំពោះការដឹកនាំរបស់គណៈគ្រប់គ្រងសាលាផងដែរ ដែលមានរៀបចំសណ្តាប់ធ្នាប់នៅក្នុងទីធ្លាសាលាបានស្អាត ដោយមានរៀបចំឲ្យជាសួនច្បារ ការដាក់តាំងរូបសំណាកផ្សេងៗ សួនដាំបន្លែ និង កន្លែងសម្រាប់រក្សាកាកសំណល់ផ្លាស្ទិកបានយ៉ាងល្អ ក៏ដូចជារក្សាបានដើមឈើធំៗ និងបានរួមចំណែកយ៉ាងពិតប្រាកដល់ការថែរក្សាបរិស្ថាន ។
ឯកឧត្តមក៏បានសំណូមពរឲ្យសិស្សានុសិស្សគ្រប់រូបត្រូវខិតខំយកចិត្តទុកដាក់រៀនសូត្រ ក្លាយទៅជាយុវជនបន្តវេន និងក្លាយខ្លួនជាទំពាំងស្នងប្ញស្សីសម្រាប់ប្រទេសជាតិ ហើយក៏បានសំណូមពរដល់លោកគ្រូដែលជាគណៈគ្រប់គ្រងសាលាត្រូវបន្តយកចិត្តទុកដាក់បន្ថែមទៀតក្នុងការបណ្តុះបណ្តាលដល់សិស្ស នៃអនុវិទ្យាល័យ ហ៊ុន សែន ទួលសូភីនេះ ៕
ប្រភព៖khempire
















គ្រូបង្រៀនជនជាតិឥណ្ឌូណេស៊ីម្នាក់រំលោភសិស្ស ១៣ នាក់
ស្ត្រីបានដើរតួនាទីយ៉ាងសំខាន់ក្នុងការចូលរួមការពារ និងអភិរក្សធនធានធនធម្មជាតិ….នេះជាប្រសាសន៍លើកឡើងរបស់លោកជំទាវ ឌិត នីតា ភរិយា ឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន
សន្និសិទកំពូលលើកទី១៥ (COP-15) នៅទីក្រុងគួនមីង សាធារណរដ្ឋប្រជាមានិតចិន
ក្រសួងបរិស្ថាន ទទួលម៉ូតូរ៉ឺម៉កកង់បីដឹកជញ្ជូនសំរាម សំណល់រឹង៥០គ្រឿងពីក្រុមហ៊ុន ជីប ម៉ុង
អាជ្ញាធរជាតិអប្សរាប្រារព្ធខួប២៥ឆ្នាំ….!!
អាជ្ញាធរជាតិអប្សរារៀបចំពិធីក្រុងពាលីនៅប្រាសាទអង្គរខាង លិចដើម្បីសុំសេចក្តីសុខ សប្បាយនៅក្នុងឱកាសគម្រប់ខួប២៥ឆ្នាំនៃការបង្កើតអាជ្ញាធរជាតិអប្សរា