ឯកឧត្តម សាយ សំអាល់៖ យុវជនទទួលបានការអប់រំ និងការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈពេញលេញប្រកបដោយគុណភាពនិងសមធម៌ ឆ្លើយតបនឹងតម្រូវការទីផ្សារការងាររបស់កម្ពុជា
ព្រះសីហនុ ៖ ឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះជួយខេត្តព្រះសីហនុ អមដំណើរដោយឯកឧត្តម គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ និងឯកឧត្តម ជាម ហ៊ីម ប្រធានក្រុមប្រឹក្សាខេត្តព្រះសីហនុ បានអញ្ជើញជួបសំណេះសំណាលជាមួយលោកគ្រូអ្នកគ្រូនិងសិស្សានុសិស្សជាបេក្ខជនបេក្ខនារីដែលនឹងត្រូវប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិចំណេះទូទៅសម័យប្រឡង ១៩សីហា ឆ្នាំ២០១៩ ខាងមុខ។ ពីធីនេះប្រព្រឹត្តទៅនាព្រឹកថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០១៩ នៅសាកលវិទ្យាល័យឡាហ្វ ដោយមានការចូលរួមពីសិស្សានុសិស្សជិត ១០០០នាក់។
អភិបាលខេត្តព្រះសីហនុ ឯកឧត្តម គួច ចំរើន បានថ្លែងស្វាគមន៍ដោយបានសង្កត់ធ្ងន់ទៅលើការលើកទឹកចិត្តដល់សិស្សានុសិស្ស ដែលជាបេក្ខជនប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ចំណេះទូទៅឱ្យខិតខំប្រឹងប្រែងសិក្សារៀនសូត្រដើម្បីបានប្រឡងជាប់និងទទួលបាននិន្ទេសល្អ តាមពាក្យស្លោក «អ្នកចេះទើបជាប់ និងអ្នកពូកែបានរង្វាន់» ។
ជាមួយគ្នានេះ ឯកឧត្តមអភិបាលខេត្តបានប្រកាសផ្តល់ង្វាន់ចំពោះបេក្ខជន ដែលប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ហើយទទួលបាននិន្ទេសA នឹងទទួលបានម៉ូតូ ១ គ្រឿង និងថវិការ១ពាន់ដុល្លារ ដើម្បីជាការលើកទឹកចិត្ត។
ជាមួយគ្នានេះដែរ ឯកឧត្តមរដ្ឋមន្ត្រី សាយ សំអាល់ បានមានប្រសាសន៍ថា សិស្សានុសិស្សនាពេលបច្ចុប្បន្នមានឱកាសច្រើនក្នុងការសិក្សារៀសូត្រខិតខំសិក្សាស្រាវជ្រាវដើម្បីប្រឡងឱ្យបានជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ។ ក្នុងឱកាសនេះ ឯកឧត្តមរដ្ឋមន្រ្តីលើកទឹកចិត្តដល់សិស្សានុសិស្ស ប្រើប្រាស់ឱកាសច្នៃប្រឌិតខ្ពស់ចំពោះការជ្រើសរើសជំនាញដែលខ្លួនពេញចិត្ត មានការគិតគូរខ្ពស់ដើម្បីសម្រេចគោលដៅជីវិតដែលខ្លួនបានប្រាថ្នា។
ឯកឧត្តម សាយ សំអាល់ បានមានប្រសាសន៍ជំរុញឱ្យក្រុមការងារចុះជួយខេត្តទាំងអស់ចូលរួមសហការជាមួយអាជ្ញាធរខេត្ត ស្ថាប័នមន្ទីរនានា ដើម្បីផ្តល់ឱកាសឱ្យយុវជនទទួលបានការអប់រំ និងការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ ប្រកបដោយគុណភាពនិងសមធម៌ ឆ្លើយតបនឹងតម្រូវការបច្ចុប្បន្ន និងអនាគតនៅលើទីផ្សារការងាររបស់ប្រជាជនកម្ពុជានៅខេត្តព្រះសីហនុផងដែរ។
សូមបញ្ជាក់ថាក្រសួងអប់រំ យុវជន និងកីឡា ប្រកាសយកថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៩សម្រាប់ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំសិក្សា២០១៨-២០១៩ ដែលក្នុងនោះ នៅខេត្តព្រះសីហនុមានមណ្ឌលប្រឡងចំនួន៥ ក្នុងក្រុងព្រះសីហនុចំនួន៣ និងនៅស្រុកព្រៃនប់មានចំនួន ២មណ្ឌល។ (ថ្នាក់វិទ្យាសាស្ត្រ២,ថ្នាក់សង្គម៣) ស្មើ ៦៧បន្ទប់និងមានបេក្ខជនសរុបចំនួន១៥៧០នាក់ ស្រី៧៤៤នាក់…ក្នុងនោះបេក្ខជនស្វ័យរិនមានចំនួន ២០៣នាក់ ស្រី៨៩នាក់ ៕
Credit:Ministry of Environment










គ្រូបង្រៀនជនជាតិឥណ្ឌូណេស៊ីម្នាក់រំលោភសិស្ស ១៣ នាក់
ស្ត្រីបានដើរតួនាទីយ៉ាងសំខាន់ក្នុងការចូលរួមការពារ និងអភិរក្សធនធានធនធម្មជាតិ….នេះជាប្រសាសន៍លើកឡើងរបស់លោកជំទាវ ឌិត នីតា ភរិយា ឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន
សន្និសិទកំពូលលើកទី១៥ (COP-15) នៅទីក្រុងគួនមីង សាធារណរដ្ឋប្រជាមានិតចិន
ក្រសួងបរិស្ថាន ទទួលម៉ូតូរ៉ឺម៉កកង់បីដឹកជញ្ជូនសំរាម សំណល់រឹង៥០គ្រឿងពីក្រុមហ៊ុន ជីប ម៉ុង
អាជ្ញាធរជាតិអប្សរាប្រារព្ធខួប២៥ឆ្នាំ….!!
អាជ្ញាធរជាតិអប្សរារៀបចំពិធីក្រុងពាលីនៅប្រាសាទអង្គរខាង លិចដើម្បីសុំសេចក្តីសុខ សប្បាយនៅក្នុងឱកាសគម្រប់ខួប២៥ឆ្នាំនៃការបង្កើតអាជ្ញាធរជាតិអប្សរា