ឯកឧត្តម អ៊ាង សុផល្លែត ដឹកនាំគណៈប្រតិភូ ចូលរួមសន្និសីទស្តីពីកម្មវិធីសកលនៃមូលនិធិអាកាសធាតុបៃតង នៅសាធារណរដ្ឋកូរ៉េ
នៅថ្ងៃច័ន្ទ ៤រោច ខែស្រាពណ៍ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី១៩ ខែសីហាឆ្នាំ ២០១៩ នេះ ឯកឧត្តម អ៊ាង សុផល្លែត រដ្ឋលេខាធិការ នៃក្រសួងបរិស្ថាន បានដឹកនាំគណៈប្រតិភូ ចូលរួមសន្និសីទស្តីពីកម្មវិធីសកលនៃមូលនិធិអាកាសធាតុបៃតង នៅទីក្រុងសុងដូ សាធារណរដ្ឋកូរ៉េ ចាប់ពីថ្ងៃទី១៩ ដល់២៣ ខែសីហា ឆ្នាំ ២០១៩។
សន្និសីទនេះមានគោលបំណងពិភាក្សាអំពីផែនការកម្មវិធី តម្រូវការធនធានរបស់ប្រទេស និងស្ថាប័នដៃគូជាមួយមូលនិធិអាកាសធាតុបៃតង ដើម្បីជំរុញមហិច្ឆិតាឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុ សំដៅកាត់បន្ថយឧស្ម័នផ្ទះកញ្ចក់ ការបន្ស៊ាំ និងភាពធន់នឹងអាកាសធាតុ ស្រមតាមទិសដៅរបស់អនុសញ្ញាក្របខណ្ឌសហប្រជាជាតិស្តីពីការប្រែប្រួលអាកាសធាតុ នឹងកិច្ចព្រមព្រៀងទីក្រុងប៉ារីស។
នៅក្នុងឱកាសបើកសន្និសីទ លោក Yannick Gemarec នាយកប្រតិបត្តនៃមូលនិធិអាកាសធាតុបៃតង បានបញ្ជាក់ថាមូលនិធិអាកាសធាតុបៃតង ជាស្ថាប័នអន្តរជាតិមួយ ដែលផ្តល់មូលនិធិសម្រាប់អនុវត្តផែនការស្តីពីការឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុនៅក្នុងប្រទេសកំពុងអភិវឌ្ឍន៍។
សន្និសីទស្តីពីកម្មវិធីសកលនៃមូលនិធិអាកាសធាតុបៃតង បានប្រមូលផ្តុំអ្នកចូលរួមពីតំណាងប្រទេស ក្រសួង ស្ថាប័នជាតិ ឬជនបង្គោលទទូលមូលនិធិអាកាសធាតុបៃតង ស្ថាប័នទទួលសិទ្ធិអនុវត្តគម្រោង និងអ្នកពាក់ព័ន្ធ ផ្សេងៗទៀត សរុបចំនួន ៦០០នាក់។
សូមបញ្ជាក់ថា ប្រទេសកម្ពុជាបាន ទទូលមូលនិធិពី GCF សម្រាប់អនុវត្តគម្រោង ខ្សែចង្វាក់ផលិតកម្មកសិកម្ម ដែលកំពុងអនុវត្តដោយក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងកម្រោងត្រៀម ស្តីពីការកសាងសមត្ថភាពស្ថាប័នជាតិទទួលបន្ទុកមូលនិធិអាកាសធាតុបៃតង និងការរៀបចំកម្មវិធីជាតិ ដែលកំពុងអនុវត្តដោយលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព។
បច្ចុប្បន្ន ប្រទេសកម្ពុជា បាននឹងកំពុងរៀបចំគម្រោង ជាច្រើនសម្រាប់ដាក់ស្នើទៅGCF រួមមាន (១) គម្រោងត្រៀម ស្តីពីការរៀបចំផែនការជាតិបន្ស៊ាំនឹងការប្រែប្រួលអាកាសធាតុ (២) គម្រោងត្រៀម ស្តីពីការលើកកម្ពស់ការទទួលបានហិរញ្ញវត្ថុបៃតងនៅកម្ពុជា (៣) គម្រោងត្រៀម ស្តីពីការលើកកម្ពស់ចរាចរបៃតង តាមរយៈការប្រើប្រាស់ម៉ូតូអគ្គិសនីនៅកម្ពុជា (៤) គម្រោងភាពជាដៃគូរ ជាមួយវិស័យឯកជន
សម្រាប់វិស័យកសិកម្មបរិស្ថាន និងជីវភាពធន់នឹងអាកាសធាតុ នៅតំបន់ខាងជើងបឹងទន្លេសាប (៥) គម្រោងប្រែប្រួលអាកាសធាតុ និងរដ្ឋបាលថ្នាក់ក្រោមជាតិ។ជាមួយគ្នានេះ ដើម្បីពង្រឹង និងជំរុញ ការទទួលបានមូលនិធិ ពី GCF កម្ពុជានឹងរៀបចំកម្មវិធីជាតិមួយ ដែលកំណត់ពីសកម្មភាព ជាអាទិភាពសម្រាប់ជាតិមួយ។
ប្រភព៖ Ministry of Environment









គ្រូបង្រៀនជនជាតិឥណ្ឌូណេស៊ីម្នាក់រំលោភសិស្ស ១៣ នាក់
ស្ត្រីបានដើរតួនាទីយ៉ាងសំខាន់ក្នុងការចូលរួមការពារ និងអភិរក្សធនធានធនធម្មជាតិ….នេះជាប្រសាសន៍លើកឡើងរបស់លោកជំទាវ ឌិត នីតា ភរិយា ឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន
សន្និសិទកំពូលលើកទី១៥ (COP-15) នៅទីក្រុងគួនមីង សាធារណរដ្ឋប្រជាមានិតចិន
ក្រសួងបរិស្ថាន ទទួលម៉ូតូរ៉ឺម៉កកង់បីដឹកជញ្ជូនសំរាម សំណល់រឹង៥០គ្រឿងពីក្រុមហ៊ុន ជីប ម៉ុង
អាជ្ញាធរជាតិអប្សរាប្រារព្ធខួប២៥ឆ្នាំ….!!
អាជ្ញាធរជាតិអប្សរារៀបចំពិធីក្រុងពាលីនៅប្រាសាទអង្គរខាង លិចដើម្បីសុំសេចក្តីសុខ សប្បាយនៅក្នុងឱកាសគម្រប់ខួប២៥ឆ្នាំនៃការបង្កើតអាជ្ញាធរជាតិអប្សរា