ពិសេសខ្លាំង App ទីផ្សារការងារថ្មី លេងបានដូចហ្វ៊េកប៊ុក បង្កើតដោយកូនខ្មែរ គំនិតផ្តួចផ្តើមដោយឯកឧត្តម អ៊ាង សុផល្លែត សហការពិសេសជាមួយ Alibaba Cloud លំដាប់ពិភពលោក

208 Views
September 18, 2019

ភ្នំពេញ ៖ កាលពីថ្ងៃទី១៧ ខែកញ្ញា ម្សិល មិញ ឯកឧត្តម អ៊ាង សុផល្លែត រដ្ឋលេខាធិការក្រសួងបរិស្ថាន បានផ្សព្វផ្សាយជាផ្លូវការ នូវ App ថ្មីមួយ ដែលមានឈ្មោះថា ថ្នាលខ្មែរ (Tnal Khmer)  (www.tnalkhmer.com) ត្រូវបានបង្កើតឡើង ដើម្បីជាប្រភព នៃទីផ្សារការងារ សម្រាប់ប្រជាពលរដ្ឋខ្មែរ ដែលមានបំណងរក ការងារធ្វើ។

Image may contain: 1 person, standing

Image may contain: text

App ថ្មីមួយនេះ ត្រូវបាន​បង្កើតឡើងដោយអ្នក​​បច្ចេកទេស​​កូនខ្មែរ ហើយសហការពិសេសជាមួយក្រុមហ៊ុន Alibaba Cloud លំដាប់ពិភពលោក ។ ការបង្កើតនេះ​ មិនមែនដើម្បីរកកម្រៃអ្វីនោះឡើយ​ គឺ​ជា​កា​របង្កើត​ដើម្បី​ជាប្រភព​​ទីផ្សារការងារដ៏ងាយស្រួល​ ដើម្បីជួយដល់ប្រជាពលរដ្ឋខ្មែរ​ ដែលមានបំណងរកការងារធ្វើ។

Image may contain: 1 person, standing

Image may contain: 1 person, standing, shoes and indoor

ការបង្កើត Appនេះ គឺបើកឱ្យឃើញទូលាយ មិនមានការលាក់លៀមទូទាំងពិភពលោក គឺខុសពីប្រភពដទៃ ហើយAppនេះ ក៏ អាចចូលទៅលេងឆាតរកគ្នា ដូចហ្វេសប៊ុកផងដែរ។ ឯកឧត្តម បានអំពាវនាវឱ្យចូលរួមផ្សព្វផ្សាយធ្វើឱ្យប្រជាពលរដ្ឋខ្មែរបានដឹង និងរួមគ្នាប្រើប្រាស់ទាំងអស់គ្នា ដើម្បីជាប្រយោជន៍ផ្ទាល់ខ្លួន។

Image may contain: 17 people, people smiling, people standing

ថ្នាលខ្មែរ ត្រូវបានបង្កើតឡើងឱ្យប្រើប្រាស់ ក្នុងន័យមនុស្សធម៌ ដើម្បីចូលរួមជួយដល់ សង្គម សម្រាប់អ្នកដែលមិនទាន់មានការងារធ្វើ ឱ្យងាយស្រួលក្នុងការរកការងារធ្វើ និងមិនត្រូវបានគិតលុយនោះទេ។

Image may contain: 4 people, people smiling, people standing and shoes

ថ្នាលខ្មែរ នឹងផ្ដល់ភាពងាយស្រួលដល់គ្រប់ភាគី ទាំងភាគី ដែលត្រូវការបុគ្គលិកបម្រើការងារ និង ភាគីរកការងារធ្វើ ដោយអាចដាក់ចូលនូវព័ត៌មានតាមបំណងរបស់ខ្លួន ឬម្យ៉ាងទៀត ភាគីម្ខាង ដែលមិនបានដាក់ចូលនូវព័ត៌ មានរបស់ខ្លួននោះ ក៏អាចទទួលបានព័ត៌មាន តាមរយៈ App ថ្នាលខ្មែរនេះដែរ។

Image may contain: 10 people, people smiling, people standingImage may contain: 8 people

ឯកឧត្តម អ៊ាង សុផល្លែត បានបញ្ជាក់ថា តាំងពីដើមមក ទាំងភាគីអ្នកត្រូវការបុគ្គលិកបម្រើការងារ និងអ្នកដែលត្រូវ ការការងារធ្វើ តែងតែធ្វើការផ្សព្វផ្សាយរកតាមរយៈទំព័រសារព័ត៌មាននានា ឬ បិទដំណឹងជ្រើសរើសបុគ្គលិក តាមដើមឈើ ឬជញ្ជាំងសាធារណៈ ដែលជាការលំបាកផង និងធ្វើឱ្យប៉ះពាល់ដល់បញ្ហាបរិស្ថានផងដែរ។ ប៉ុន្តែពេលនេះ តាមរយៈ App ថ្មីមួយនេះ ដែលមានឈ្មោះថា ថ្នាលខ្មែរ នឹងទទួលបានភាពងាយស្រួលជាច្រើន ដើម្បីជួយទៅដល់បញ្ហាទីផ្សារការងារជួយ ដល់ប្រជាពលរដ្ឋខ្មែរ។

Image may contain: 6 people, people smilingImage may contain: 5 people, people smilingImage may contain: 15 people, people smiling, people standing and shoes

រៀបរៀងដោយ៖ កូនផ្កាម្លិះ

Facebook Comment

Related Articles