អ្នកស្រុកអង្គរបានស្ម័គ្រចិត្តប្រគល់កុលាលភាជន៍បុរាណចំនួន២ជូនអាជ្ញាធរជាតិអប្សរាយកទៅអភិរក្សនិងថែរក្សា
By: Mekong Journal | On: January 22nd, 2020

ពលរដ្ឋពីរនាក់នៅភូមិតានីនិងភូមិធម្មជាតិរុនតាឯក នាស្រុកបន្ទាយស្រី ខេត្តសៀមរាប បាន ប្រគល់កុលាលភាជន៍បុរាណចំនួនពីរជូនអាជ្ញាធរជាតិអប្សរានាថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០១៩ ក្នុងបំណងចូលរួមចំណែកអភិរក្សសម្បត្តិដូនតាដែលមិនអាចកាត់ថ្លៃបាន។ ការស្ម័គ្រចិត្តប្រគល់កុលាលភាជន៍បុរាណ ជូនអាជ្ញាធរជាតិអប្សរាឱ្យយកទៅរក្សាទុកនេះ គឺក្រោយពីពួកគាត់បានយកទៅរក្សាទុកនៅសារមន្ទីរឡតានីអស់ជាច្រើនឆ្នាំមក។ កុលាលភាជន៍ទាំងពីរដែលពលរដ្ឋយកមកជូនអាជ្ញាធរជាតិអប្សរានេះ ទី១គឺ ភាជន៍តូចហៅថា «កុណ្ឌី» មានរាងដូចប៉ាន់តែ គ្មានគម្រប កម្ពស់ប្រមាណ៩ស.ម. និងទទឹង១៣ស.ម. ជាប្រភេទភាជន៍ផុ […]

អ្នកជំនាញអាជ្ញាធរជាតិអប្សរាបកស្រាយអំពីចម្លាក់សត្វម្ករនៅជេីងភ្នំគូលេនក្នុងសិល្បៈចម្លាក់ខ្មែរ
By: Mekong Journal | On: January 22nd, 2020

ចម្លាក់ទោល «សត្វម្ករ» ដ៏ធំ ដែលបានចុះផ្សាយដោយបណ្តាញសង្គម កាលពីថ្ងៃទី១៨ ខែមករា ឆ្នាំ២០២០ កន្លងមកនេះ មានទីតាំងនៅទំនប់ទឹកមុជជាទំនប់ទឹកបុរាណមួយនៅជេីងភ្នំគូលេន ដែលស្ថិតនៅទិសពាយ័ព្យនៃរមណីយដ្ឋានប្រាសាទបេងមាលា ក្នុងភូមិសាស្រ្តភូមិទឹកលេច ឃុំបេងមាលា ស្រុកស្វាយលើ ខេត្តសៀមរាប។ តាមការចុះពិនិត្យជាក់ស្តែងរបស់អ្នកជំនាញអាជ្ញាធរជាតិអប្សរា ឃើញមានបំណែកវត្ថុសិល្បៈចំនួន១៤បំណែកដូចជា ចម្លាក់ក្បាលម្ករដ៏ធំ (បណ្តោយទំហំ២១៣០មីលីម៉ែត្រ ទទឹង៩៥០មីលីម៉ែត្រ និងកម្ពស់ទំហំ១០៩០មីលីម៉ែត្រ) […]