ក្នុងខែធ្នូ ក្រសួងសាធារណការ និងដឹកជញ្ជូន ចាប់រថយន្តដឹកទំនិញ លើសទម្ងន់ជាង៣០៧គ្រឿង និងផាកពិន័យបានជាង៥០០លានរៀល
1425 Views
January 10, 2018
ក្រសួងសាធារណការ និងដឹកជញ្ជូន បានបញ្ជាក់ថា នៅក្នុងខែធ្នូ ឆ្នាំ២០១៧ លេខាធិការដ្ឋាន របស់គណៈកម្មាធិការសម្របសម្រួលអចិន្ត្រៃយ៍ នៃគណកម្មាធិការដឹកនាំ ការត្រួតពិនិត្យយានយន្ត ដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ ចាប់បានរថយន្តដឹកទំនិញ លើសទម្ងន់កម្រិតកំណត់ ចំនួន៣០៧គ្រឿង និង ពិន័យបានថវិកាសរុបចំនួន ៥៣៩.៣០០.០០០រៀល។

ជាមួយគ្នានេះក្រសួងសង្កេតឃើញថា ចំនួនរថយន្តដែលចាប់បានទាំងនេះ មានការថយចុះចំនួន៤៥គ្រឿង គឺពី៣៥២គ្រឿង ក្នុងខែវិច្ឆិកា ឆ្នាំ២០១៧ មក៣០៧គ្រឿង ក្នុងខែធ្នូ ឆ្នាំ២០១៧។ ក្នុងចំណោមរថយន្ត ដែលចាប់បាននោះ ផ្ទុកលើសទម្ងន់កម្រិតកំណត់ចាប់ពី ០៥តោន រហូតដល់ ២៥តោន៕






ប្រភព៖ freshnews
ព័ត៌មានផ្សេងៗ៖
ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ ចិន ជាដៃគូដ៏សំខាន់ក្នុងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ នៅកម្ពុជា
គ្រូបង្រៀនជនជាតិឥណ្ឌូណេស៊ីម្នាក់រំលោភសិស្ស ១៣ នាក់
ស្ត្រីបានដើរតួនាទីយ៉ាងសំខាន់ក្នុងការចូលរួមការពារ និងអភិរក្សធនធានធនធម្មជាតិ….នេះជាប្រសាសន៍លើកឡើងរបស់លោកជំទាវ ឌិត នីតា ភរិយា ឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន
សន្និសិទកំពូលលើកទី១៥ (COP-15) នៅទីក្រុងគួនមីង សាធារណរដ្ឋប្រជាមានិតចិន
ក្រសួងបរិស្ថាន ទទួលម៉ូតូរ៉ឺម៉កកង់បីដឹកជញ្ជូនសំរាម សំណល់រឹង៥០គ្រឿងពីក្រុមហ៊ុន ជីប ម៉ុង
អាជ្ញាធរជាតិអប្សរាប្រារព្ធខួប២៥ឆ្នាំ….!!
អាជ្ញាធរជាតិអប្សរារៀបចំពិធីក្រុងពាលីនៅប្រាសាទអង្គរខាង លិចដើម្បីសុំសេចក្តីសុខ សប្បាយនៅក្នុងឱកាសគម្រប់ខួប២៥ឆ្នាំនៃការបង្កើតអាជ្ញាធរជាតិអប្សរា