សមត្ថកិច្ចចុះពិនិត្យ Home Cinema នៅខណ្ឌចំការមន សុំមើលច្បាប់អាជីវកម្ម និងរកឃើញនៅក្នុងបន្ទប់មើលកុន មានដាក់សុទ្ធតែពូកដេកទៀត, ភាគច្រើនបំផុត មានតែក្រុមយុវវ័យចូលមើលកុន
(ភ្នំពេញ)៖ នៅរសៀលថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០១៨នេះ កម្លាំងនគរបាលខណ្ឌចំការមន សហការជាមួយនគរបាលមូលដ្ឋាន ដឹកនាំដោយតំណាងអយ្យការ បានចុះទៅត្រួតពិនិត្យមើលនៅទីតាំង Home Cinema មួយកន្លែង ស្ថិតនៅផ្ទះលេខ S-32 ផ្លូវស៊ីលវ័រ ភូមិ៤ សង្កាត់ទំនប់ទឹក ខណ្ឌចំការមន រាជធានីភ្នំពេញ ដើម្បីស្នើសុំម្ចាស់ទីតាំងឲ្យបង្ហាញច្បាប់អាជីវកម្ម តើមានច្បាប់ដែរឬទេ?

សេចក្តីរាយការណ៍ពីភ្នាក់ងារព័ត៌មាន Fresh News បានឲ្យដឹងថា នៅពេលសមត្ថកិច្ចចុះពិនិត្យនៅខាងក្នុងបន្ទប់មើលកុននីមួយៗ ឃើញថា មានសុទ្ធតែដាក់ពូកដេកទៀតផង ហើយភាគច្រើនបំផុតនោះ ជាកន្លែងប្រមូលផ្តុំដោយក្រុមយុវវ័យ (សិស្សសាលា) ទាំងស្រីទាំងប្រុស និងខ្លះទៀតជាសង្សារ បានចូលទៅមើលកុន ក្នុងបន្ទប់បិទជិតនេះ។
យ៉ាងណាក៏ដោយ សម្រាប់ក្រុមយុវវ័យមិនទាន់គ្រប់អាយុ ដែលសមត្ថកិច្ចបានឆ្មក់ចូលទៅឃើញនោះ គ្រាន់តែហៅអាណាព្យាបាលមកធានាតែប៉ុណ្ណោះ រួចអនុញ្ញាតឲ្យត្រឡប់ទៅផ្ទះវិញ។ សម្រាប់ករណីនេះ សមត្ថកិច្ចមិនទាន់បានបញ្ជាក់ថា តើទីតាំងអាជីវកម្មមួយនេះ មានច្បាប់ទម្លាប់ ឬយ៉ាងណានោះទេ។ បើគ្មានច្បាប់នឹងចុះបិទតែម្តង៕




ប្រភព៖ Fresh News
គ្រូបង្រៀនជនជាតិឥណ្ឌូណេស៊ីម្នាក់រំលោភសិស្ស ១៣ នាក់
ស្ត្រីបានដើរតួនាទីយ៉ាងសំខាន់ក្នុងការចូលរួមការពារ និងអភិរក្សធនធានធនធម្មជាតិ….នេះជាប្រសាសន៍លើកឡើងរបស់លោកជំទាវ ឌិត នីតា ភរិយា ឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន
សន្និសិទកំពូលលើកទី១៥ (COP-15) នៅទីក្រុងគួនមីង សាធារណរដ្ឋប្រជាមានិតចិន
ក្រសួងបរិស្ថាន ទទួលម៉ូតូរ៉ឺម៉កកង់បីដឹកជញ្ជូនសំរាម សំណល់រឹង៥០គ្រឿងពីក្រុមហ៊ុន ជីប ម៉ុង
អាជ្ញាធរជាតិអប្សរាប្រារព្ធខួប២៥ឆ្នាំ….!!
អាជ្ញាធរជាតិអប្សរារៀបចំពិធីក្រុងពាលីនៅប្រាសាទអង្គរខាង លិចដើម្បីសុំសេចក្តីសុខ សប្បាយនៅក្នុងឱកាសគម្រប់ខួប២៥ឆ្នាំនៃការបង្កើតអាជ្ញាធរជាតិអប្សរា