(ភ្នំពេញ)៖ នៅរសៀលថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០១៨នេះ កម្លាំងនគរបាលខណ្ឌចំការមន សហការជាមួយនគរបាលមូលដ្ឋាន ដឹកនាំដោយតំណាងអយ្យការ បានចុះទៅត្រួតពិនិត្យមើលនៅទីតាំង Home Cinema មួយកន្លែង ស្ថិតនៅផ្ទះលេខ S-32 ផ្លូវស៊ីលវ័រ ភូមិ៤ សង្កាត់ទំនប់ទឹក ខណ្ឌចំការមន រាជធានីភ្នំពេញ ដើម្បីស្នើសុំម្ចាស់ទីតាំងឲ្យបង្ហាញច្បាប់អាជីវកម្ម តើមានច្បាប់ដែរឬទេ?
Home Cinema
សមត្ថកិច្ចចុះពិនិត្យ Home Cinema នៅខណ្ឌចំការមន សុំមើលច្បាប់អាជីវកម្ម និងរកឃើញនៅក្នុងបន្ទប់មើលកុន មានដាក់សុទ្ធតែពូកដេកទៀត, ភាគច្រើនបំផុត មានតែក្រុមយុវវ័យចូលមើលកុន