ភាពយន្តខ្នាតធំរឿង “ពន្លកស្នេហ៍ដុះលើដីកម្ពុជា” នឹងត្រូវថតលើកដំបូងរវាងតួឯងចិនលោក Sun Xubo និងតួឯកស្រីកម្ពុជាគឺកញ្ញា ផាន់ ផាត់ណា!

ក្នុងគោលបំណងផ្សព្វផ្សាយទៅកាន់ប្រទេសចិន និងពិភពលោកអំពីប្រទេសកម្ពុជា ក្រុមហ៊ុនព្រីនស៍ រៀល អ៊ីស្ទេត (ខេមបូឌា) គ្រុប បាន និងកំពុងផលិតភាពយន្តមួយដែលមានចំណងជើងថា “ពន្លកស្នេហ៍ដុះលើដីកម្ពុជា” ដែលជារឿងប្រភេទបែបស្នេហាឆ្លងប្រទេស ដែលនេះជាស្នាដៃ ដំបូងបង្អស់របស់ក្រុមហ៊ុន ព្រីនស៍ រៀល អ៊ីស្ទេត (ខេមបូឌា) គ្រុប។នៅថ្ងៃទី០១ ខែកញ្ញានេះ ភាពយន្តរឿង “ពន្លកស្នេហ៍ដុះលើដីកម្ពុជា” ត្រូវប្រារព្ធពិធីបើកសម្ពោធ ថតភាពយន្តនៅសណ្ឋាគារ ព្រីនស៍ ថាមស៍ ហូថែលខេត្តព្រះសីហនុ។ភាពយន្តនេះបង្ហាញអំពីស្នេហារវាងយុវជនរចនាម៉ូតអគារមកពីប្រទេសចិន និងនារីខ្មែរ។តួឯកប្រុសដែលជាតារាសម្តែងដ៏មានទេពកោសល្យមកពីប្រទេសចិន គឺលោក Sun Xubo និងតួឯកស្រីតារាសម្តែងល្បីឈ្មោះនៅប្រទេសកម្ពុជាគឺកញ្ញា ផាន់ ផាត់ណា ។ក្រុមហ៊ុនព្រីនស៍ រៀល អ៊ីស្ទេត (ខេមបូឌា) គ្រុប បានដើរតួជាអ្នកនាំសារវប្បធម៍ រវាងប្រទេសកម្ពុជា និងចិន។ គោលបំណងក្នុងការផលិតភាពយន្តនេះគឺដើម្បី ផ្សព្វផ្សាយអំពី វឌ្ឍនភាពរបស់ប្រទេសកម្ពុជាទៅកាន់ពិភពលោក៕
ប្រភព៖Prince Real Estate