ក្រុមអ្នកពន្លត់អគ្គីភ័យនៅទីក្រុងដេប៊ីសៀរប្រទេសអង់គ្លេសបានចាប់យកបាតុភូតធម្មជាតិដ៏ចម្លែកនិងគួរឱ្យភ័យខ្លាចមួយកាលពីថ្ងៃអង្គារទី6 ខែសីហាឆ្នាំ2018។ វាមើលទៅដូចជាព្យុះកំបុតត្បូងយ៉ាងដូចនេះដែរ ។ អ្នកឃើញហេតុការណ៍បាននិយាយថា អគ្គីភ័យនេះបានកើតឡើងនៅរោងចក្រផលិតថង់ផ្លាស្ទិកមួយឈ្មោះRavensbourn នៅអង់គ្លេស ហើយអ្វីដែលចំឡែកនោះ ខ្យល់ព្យុះភ្លើងនេះ ហាក់បីដូចជាព្យុះស៊ីក្លូនដូច្នេះដែរ។ អណ្តាតភ្លើងដែលដូចជាផ្លេចបន្ទោនេះត្រូវបានបង្កើតឡើងដោយខ្យល់ត្រជាក់បក់ចូលទៅក្នុងអាកាសខាងលើភ្លើងដែលកំពុងឆេះដែលបណ្តាលឱ្យមានខ្យល់បក់ស្រដៀងនឹងខ្យល់ព្យុះកំបុតត្បូងយ៉ាងដូចនេះ សូមទស្សនាវីដេអូខាងក្រោម៖ ប្រភព៖ ca.news
បាតុភូតធម្មជាតិដ៏ចម្លែកនិងគួរឱ្យភ័យខ្លាចដែលមិនធ្លាប់ឃើញ ! (មានវីដេអូ)