ភ្ញាក់ព្រើត ពេលដឹងពីមុខរបររបស់ Bella Ranee មុនពេលចូលសិល្បៈ!
2672 Views
January 16, 2018
កញ្ញា Bella Ranee គឺជាកំពូលតារាជួរមុខថៃមួយដួង ប្រចាំទូរទស្សន៍ប៉ុស្ដិ៍លេខ៣ ដែលសម្ដែងរឿងល្បីៗជាច្រើន។ Bella Ranee ដ៏ស្រស់ស្អាត មិនត្រឹមតែមានប្រជាប្រិយភាពនៅប្រទេសថៃនោះទេ នៅប្រទេសកម្ពុជា ប្រិយមិត្តរបស់យើង ក៏ស្រឡាញ់ពេញចិត្តកញ្ញាខ្លាំងក្លាដែរ ពិសេសគឺ Bella ក៏ធ្លាប់មកប្រទេសយើងផងដែរ។





ដោយសារតែបច្ចុប្បន្ន កញ្ញា កាន់តែលេចធ្លោពីមួយថ្ងៃទៅមួយថ្ងៃ សារព័ត៌មានជាច្រើនតែងតែចុះផ្សាយពីជីវិតឯកជនរបស់កញ្ញា ជាញឹកញាប់។ ជាក់ស្ដែង ព័ត៌មានចុងក្រោយនេះ បានបែកធ្លាយចេញពីប្រវត្តិការងាររបស់ Bella មុនពេលក្លាយជាតារាល្បីក្នុងសិល្បៈ។



ការពិត Bella មានអាជីពផ្ទាល់ខ្លួនរួចស្រេចទៅហើយ នាងធ្លាប់ជាអ្នកលក់សំលៀកបំពាក់ជាមួយនឹងមិត្តភក្ដិរបស់នាង កាលពីអតីតកាល ព្រោះតែនាងចង់រកប្រាក់ចំណូលដោយខ្លួនឯង។


អស់ទាស់ហើយ! បើអ្នកលក់ខោអាវស្អាតម្លឹងៗ អ្នកណាដែលមិនទិញនោះ!


សិល្ប:ប្រពៃណីខ្មែរ ទទួលបានការគាំទ្រ សាទរនិងស្ញប់ស្ញែងពីប្រជាជពលរដ្ឋបេឡារូសយ៉ាងច្រើនកុះករ..!!
មិនធម្មតា បុរសម្នាក់បង្ហាញពីអារម្មណ៍ពីចរាចរណ៌ដែលគ្មានសណ្តាប់ធ្នាប់