ជឿមិនជឿ បុរសវៀតណាម មិនចេះគេងលក់អស់ជាង៤០ឆ្នាំហើយ!
578 Views
January 19, 2018
Tags: បុរសវៀតណាម
បុរសចម្លែក ជនជាតិវៀតណាមនេះ មានឈ្មោះថា Thai Ngoc បានធ្វើឲ្យអ្នកវិទ្យាសាស្រ្តនៅលើពិភពលោក អេះក្បាល ងឿងឆ្ងល់នឹងអាការៈដែលមិនចេះគេងរបស់គាត់ តាំងពីឆ្នាំ១៩៧៣មកម៉្លេះ។

សព្វថ្ងៃ លោកតាមានអាយុ ៧៦ឆ្នាំហើយ ចំណែកអាការៈគេងមិនបានរបស់លោកតា កើតឡើង ៤៥ឆ្នាំហើយ បន្ទាប់ពីលោកតាកើតជម្ងឺគ្រុន។ នៅពេលដែលជាសះស្បើយពីគ្រុន លោកក៏គេងលែងលក់តែម្ដង។

អ្វីដែលកាន់តែភ្ញាក់ផ្អើលគឺលោកមានសុខភាពល្អ កម្រឈឺណាស់ ទោះបីជាមិនបានគេងលង់លក់ក្ដី។ នៅពេលថ្ងៃ លោកមានកម្លាំងកំហែងធ្វើការដូចមនុស្សធម្មតា។ នៅពេលដែលគ្រូពេទ្យពិនិត្យ ក៏មិនបានរកឃើញថា លោកតាមានជម្ងឺអ្វីដែរ គឺមានរាងកាយប្រក្រតី។

ដូច្នេះ ករណីដែលគេងមិនលក់ដោយគ្មានមូលហេតុនេះ មិនទាន់មានគ្រូពេទ្យឬអ្នកវិទ្យាសាស្រ្តណាម្នាក់រកឃើញថាមកពីហេតុអ្វីនៅឡើយទេ៕


Tags: បុរសវៀតណាម
សិល្ប:ប្រពៃណីខ្មែរ ទទួលបានការគាំទ្រ សាទរនិងស្ញប់ស្ញែងពីប្រជាជពលរដ្ឋបេឡារូសយ៉ាងច្រើនកុះករ..!!
មិនធម្មតា បុរសម្នាក់បង្ហាញពីអារម្មណ៍ពីចរាចរណ៌ដែលគ្មានសណ្តាប់ធ្នាប់