Mr Free ពីគ្រូសៀកក្លាយជាអ្នកលក់ទំនិញ អនឡាញដ៏ល្បី
បន្ទាប់ពីបាត់មុខមួយរយៈមិនសូវដែលបានបង្ហាញ វត្តមានតាមរយៈកញ្ចក់ទូរទស្សន៍មក Mr Free ដែលទស្សនិកជនស្គាល់យ៉ាងច្បាស់ថា ជាគ្រូសៀកដ៏ល្បីមួយរូបក្នុងប្រទេសកម្ពុជា បែរជាសម្ងំ លាក់ខ្លួនលក់ទំនិញអនឡាញយ៉ាងព្រងើយទៅវិញ។


ទោះបីជារវល់ក្នុងអាជីពបន្ថែមជាអ្នកលក់ទំនិញអនឡាញយ៉ាងណាក្តី Mr Free ក៏មិនបោះបង់ចោលការងារ ជាគ្រូសៀកនោះទេ ពោលគឺគ្រូសៀកដ៏ល្បីរូបនេះ នៅតែបង្ហាញស្នៀតសៀកមួយចំនួនក្នុងផេក លក់ទំនិញអនឡាញរបស់លោកផងដែរ។



ទំនិញអនឡាញដែលគ្រូសៀករូបនេះកំពុងតែលក់ដាច់យ៉ាងច្រើននោះ គឺម៉ាស៊ីន ជួយផ្តាច់បារី ដែលវាអាចជួយទៅដល់អតិថិជនរបស់លោក Free ដែលមានអាការៈញៀនបារី អាចកាត់បន្ថយ ការជក់បារី ឬផ្តាច់បារីបានទាំងស្រុងតែម្តង។



គួរបញ្ជាក់ថាគ្រូសៀកសង្ហា Free មិនត្រឹមតែជាតារា សម្តែងសៀកយ៉ាងអស្ចារ្យនោះទេ ប៉ុន្តែលោកក៏ធ្លាប់ ត្រូវបានក្រុមហ៊ុននានា ហៅថតស្ពធពាណិជ្ជកម្មផងដែរ មុនពេលដែលលោកក្លាយជាអ្នកលក់ទំនិញអនឡាញ៕


សិល្ប:ប្រពៃណីខ្មែរ ទទួលបានការគាំទ្រ សាទរនិងស្ញប់ស្ញែងពីប្រជាជពលរដ្ឋបេឡារូសយ៉ាងច្រើនកុះករ..!!
មិនធម្មតា បុរសម្នាក់បង្ហាញពីអារម្មណ៍ពីចរាចរណ៌ដែលគ្មានសណ្តាប់ធ្នាប់