យ៉ែម សំអូន រត់ទៅស្រោចទឹកលើករាសី ទាន់ថ្ងៃ មាឃបូជា
តារាចម្រៀងដែលទើបតែមានដំណឹងថាបានទិញផ្ទះវីឡាយ៉ាងស្គឺមស្កៃ លោក យ៉ែម សំអូន បានទៅរក ព្រះសង្ឃដើម្បីធ្វើការស្រោចទឹក ខណៈពេលម្សិលមិញគឺជាថ្ងៃបុណ្យ មាឃបូជា។


យ៉ែមសំអូន ត្រូវបានគេដឹងថាជាកំពូលតារាចម្រៀងជើងចាស់មួយរូបដែលមានប្រជាប្រិយជា យូរណាស់មកហើយ មិនត្រឹមតែយុវវ័យប៉ុណ្ណោះទេ ដែលស្គាល់រូបលោក ក៏ប៉ុន្តែសម្រាប់មនុស្ស វ័យកណ្តាល ក៏បានគាំទ្រ លោក យ៉ែម សំអូន យ៉ាងពេញទំហឹងផងដែរ។


កាលពីពេលថ្មីៗនេះ លោកយ៉ែម សំអូន ក៏ទើបតែមកពីធ្វើការសម្តែងនៅប្រទេសកូរ៉េផងដែរ ដែលលោក បានធ្វើការបង្ហាញរូបភាពជាច្រើនសន្លឹកដើម្បីផ្ញើរមកកាន់ទស្សនិកជនជាទីនឹងរលឹករបស់លោក ផងដែរ។


គួរបញ្ជាក់ថា យ៉ែម សំអូនហាក់ទទួលបានការចាប់អារម្មណ៍ច្រើនគួរសមពីសំណាក់មហាជនសម្រាប់ មួយរយៈពេលចុងក្រោយនេះ បន្ទាប់ពីលោកត្រូវបានញ៉ាំញីដោយសារតែបញ្ហាគ្រួសារអស់រយៈពេលជា យូរឆ្នាំដោយក្នុងនោះលោក និងអតិតភរិយាអ្នកនាងយ៉ាន លីនដា បានសម្រេចចិត្តចែកផ្លូវគ្នាផងដែរ៕



សិល្ប:ប្រពៃណីខ្មែរ ទទួលបានការគាំទ្រ សាទរនិងស្ញប់ស្ញែងពីប្រជាជពលរដ្ឋបេឡារូសយ៉ាងច្រើនកុះករ..!!
មិនធម្មតា បុរសម្នាក់បង្ហាញពីអារម្មណ៍ពីចរាចរណ៌ដែលគ្មានសណ្តាប់ធ្នាប់