ល្បីថា Angelina Jolie មានទំនាក់ទំនងស្នេហាថ្មីជាមួយតារាចម្រៀងខ្មែរ

862 Views
February 2, 2018

លើសពីរយៈពេលមួយឆ្នាំហើយដែលតារាសម្តែងស្រីរបស់សហរដ្ឋអាមេរិក Angelina Jolie បានបែកបាក់ស្នេហាេឃាមួយអតីតស្វាមីរបស់ខ្លួនគឹ Brad Pitt ដោយក្នុង នោះពួកគេបានធ្វើតាមនិតិវិធីច្បាប់រួចរាល់។

 

 

 

 

 

 

ក៏ប៉ុន្តែកាលពីពេលថ្មីៗនេះទស្សនាវដ្តីអនឡាញដ៏ល្បីល្បាញមួយបានបង្ហើបថាលោកស្រី Jolie កំពុងតែបង្កាត់ភ្លើងស្នេហ៍របស់ខ្លួនសារជាថ្មីជាមួយនឹងតារា ចម្រៀងរ៉េប និងជាអ្នកដឹកនាំសម្តែងរឿងរបស់ប្រទេសខ្មែរ។ ដែលតារារូបនេះ ត្រូវបានគេស្គាល់ឈ្មោះថា ប្រាជ្ញ លី។

 

 

 

 

 

 

តាមរយៈប្រភពដដែលបញ្ជាក់ថាអ្នកទាំងពីរត្រូវបានស្គាល់គ្នាតាមរយៈការចុះចែក អំណោយសប្បុរសធម៌នានា ហើយក្នុងនោះដែរ Jolie និងប្រាជ្ញ លីក៏បានស្គាល់គ្នា តាមរយៈការណែនាំពីលោកស្រី អ៊ុង លួងដែលជាមិត្តភក្តិជិតស្និតផងដែរ។

 

 

 

 

 

 

នៅក្នុងនោះដែរក៏មានការចុះផ្សាយពីបណ្តាញសារព័ត៌មានធំៗនៅក្នុងសហរដ្ឋអាមេរិកអំទំនាក់ទំនងរបស់លោក ប្រាជ្ញ លី ជាមួយនឹងកូនៗរបស់លោកស្រី Jolie ពោលគឺគេបានសង្កេតឃើញលោក ឧស្សាហ៍នាំកូនៗរបស់ Jolie ធ្វើដំណើរកម្សាន្ត នៅក្នុងភូមិវប្បធម៌ខ្មែរក្នុងទីក្រុង Long Beach សហរដ្ឋអាមេរិក និងបានណែនាំ ពួកគេអំពីប្រទេសរបស់លោកយ៉ាងច្រើន។

 

 

 

 

 

 

បញ្ជាក់ថាប្រាជ្ញ លីគឺជាកូនខ្មែរ សញ្ជាតិអាមេរិក ដែលលោកមានដើមកំណើតនៅ ក្នុងប្រទេសកម្ពុជាក្នុងរបបវាលពិឃាដ ហើយគ្រួសាររបស់លោកគឺជាអ្នករស់នៅ ក្នុងជំរុំនាសម័យនោះ។ បន្ទាប់មកក៏បានផ្លាស់មកកាន់សហរដ្ឋអាមេរិក ដោយរស់នៅក្នុងតំបន់ Long Beach សហរដ្ឋអាមេរិក។ ហើយជួនគ្នានេះដែរ លោកស្រី Jolie ក៏មានកូនប្រុសម្នាក់ដែលជាជនជាតិខ្មែរដូចគ្នា។ យើងទាំងអស់ គ្នានឹងរង់ចាំតាមដានថា តើដំណឹងនៃការបង្កាត់ភ្លើងស្នេហ៍របស់ Angelina Jolie ជាការពិតឬយ៉ាងណា ស្របពេលដែលបណ្តាញសារព័ត៌មានតារាធំៗ ក្នុងសហរដ្ឋអាមេរិកកំពុងតែផ្សាយចំពោះរឿងនេះ៕

 

 

 

 

ប្រភព៖ radaronline

Facebook Comment

Related Articles