ទោះក្លាយជាតារាល្បី នាយពាក់មី និង នាយគ្រឿន មិនបំភ្លេចការងារពីអតីតកាលឡើយ! (វីឌីអូ)
សព្វថ្ងៃនេះ នាយពាក់មី និង ប្អូនប្រុស នាយគ្រឿន គឺជាតារាកំប្លែងជួរមុខនៅក្នុងប្រទេសកម្ពុជាយើង ដែលមានកេរិ៍្តឈ្មោះបោះសម្លេង និង ប្រជាប្រិយភាពនៅក្នុងចិត្តទស្សនិកជនស្ទើរគ្រប់ស្រទាប់។


ប្រិយមិត្តច្បាស់ជានៅចាំថា កាលពីមុនពេលដែលឈានជើងចូលក្នុងវិស័យសិល្បៈ ហើយទទួលភាពល្បីល្បាញដូចសព្វថ្ងៃនេះ បងប្អូននាយទាំងពីរនាក់គឺជាអតីតកម្មករសំណង់។ ពួកគាត់ធ្លាប់មានជីវភាពលំបាកតោកយ៉ាក និង បានខិតខំពុះពារគ្រប់ឧបសគ្គទើបបានកសាងប្រជាប្រិយភាព និង ជីវភាពល្អសមរម្យដូចបច្ចុប្បន្ននេះ។ យ៉ាងណាមិញ នាយពាក់មី និង នាយគ្រឿន ទោះបីជាដុះស្លាបក្លាយជាហង្សក៏ដោយ ក៏ពួកគាត់មិនបានភ្លេចកំណើតដើមឡើយ ថាពីមុន ពួកគាត់ធ្វើការងារអ្វី។



ជាក់ស្ដែង កាលពីពេលថ្មីៗនេះ នាយពាក់មី បាននាំប្អូនប្រុស នាយគ្រឿន ទៅធ្វើការងារចាស់ ជាកម្មករបូកស៊ីម៉ង់ ធ្វើឲ្យមហាជនសរសើរគ្រប់ៗគ្នាថា ពួកគាត់មិនភ្លេចរឿងអតីតកាលពីមុនដែលធ្លាប់លំបាកនោះទេ។ មិនដូចជាតារាខ្លះ ដែលក្លាយជាតារាល្បីហើយ បែរជាមិនទទួលស្គាល់ និង ភ្លេចថាពីមុនខ្លួនឯងធ្លាប់ធ្វើអ្វីខ្លះ។










កុំឲ្យខាតពេល តោះទស្សនាវីឌីអូរបស់នាយពាក់មី និង នាយគ្រឿនទាំងអស់គ្នា៖
https://www.facebook.com/Pekmiofficialpage/videos/806683849521914/
សិល្ប:ប្រពៃណីខ្មែរ ទទួលបានការគាំទ្រ សាទរនិងស្ញប់ស្ញែងពីប្រជាជពលរដ្ឋបេឡារូសយ៉ាងច្រើនកុះករ..!!
មិនធម្មតា បុរសម្នាក់បង្ហាញពីអារម្មណ៍ពីចរាចរណ៌ដែលគ្មានសណ្តាប់ធ្នាប់