មួយពព្រិចភ្នែកសោះ កូនស្រីរបស់តារាស្រីទាំងនេះធំពេញរូបពេញរាងអស់ទៅហើយ!
តារាសម្ដែង និងពិធីការនីដែលទទួលបានការគាំទ្រយ៉ាងខ្លាំងពីសំណាក់ទស្សនិកជនគ្រប់ស្រទាប់វណ្ណៈ ទោះបីជាវិស័យសិល្បៈមានការរីកចម្រើនបន្តិចម្ដងៗក៏ប៉ុន្តែប្រជាប្រិយភាពរបស់ពួកគេនៅតែរក្សាបានដដែល ។ ហើយតារាស្រីទាំងនេះពួកគេបានរៀបមង្គលការ ព្រមទាំងមានកូនដែលមានវ័យពេញរូបពេញរាយ ។




តារាស្រីទាំងនេះមានដូចជា អ្នកនាង ចន ច័ន្ទលក្ខិណា, អ្នកនាង គង់ សុជាតិ, អ្នកនាង ស៊ឹម សូលីកា, អ្នកនាង យុគ ចិន្ដា, អ្នកនាង យ៉ាន លីដា និងអ្នកនាង ម៉េង កែវពេជ្ជតា គឺសុទ្ធតែជាតារាស្រីដែលល្បីខ្លាំងក្នុងសង្គមសិល្បៈខ្មែរ ហើយពួកអ្នកនាងក៏ត្រូវបានអ្នកគាំទ្រជាច្រើនដឹងថាជាតារាស្រីដែលនៅតែមានរូបសម្រស់ស្រស់ស្អាត និង ទាក់ទាញមិនចាញ់តារាក្មេងៗប៉ុន្មានដែរ បើទោះជាពួកអ្នកនាងមានវ័យជ្រេ និង មានកូនស្រីធំទន្ទឹមខ្លួនរួចមកហើយ ។









នាពេលបច្ចុប្បន្ននេះក្នុងចំនោមតារាស្រីទាំងនេះក៏មានអ្នកខ្លះបានជួបបញ្ហាក្នុងគ្រួសារទើបបណ្ដាលអោយមានការបែកបាក់គ្នា ក៏មានអ្នកខ្លះទៀតនៅតែបន្ដភាពផ្អែមល្ហែមដដែល តែទោះជាយ៉ាងណាតារាស្រីទាំងនោះនៅតែអាចមើលថែរក្សាកូនស្រីរបស់ពួកគេបានយ៉ាងល្អ ។ សម្រស់កូនស្រីរបស់តារាស្រីល្បីៗទាំងនេះម្តង ដែលពេលនេះពួកគេបានចំរើនវ័យ និង ធំពេញរូបពេញរាងហើយ រីឯសម្រស់ក៏ស្រស់ស្អាតមិនចាញ់ម្តាយប៉ុន្មានដែរ ៕




សិល្ប:ប្រពៃណីខ្មែរ ទទួលបានការគាំទ្រ សាទរនិងស្ញប់ស្ញែងពីប្រជាជពលរដ្ឋបេឡារូសយ៉ាងច្រើនកុះករ..!!
មិនធម្មតា បុរសម្នាក់បង្ហាញពីអារម្មណ៍ពីចរាចរណ៌ដែលគ្មានសណ្តាប់ធ្នាប់