ឃើញសម្ដីទូច ស្រីល័ក្ខ ហើយ ទើបដឹងថានាងជាមិត្តល្អចំពោះយូ ឌីស្កូ ប៉ុណ្ណា! មិនសរសើរមិនបាន!
ប្រិយមិត្តច្បាស់ជាបានជ្រាបហើយអំពីអាការៈជម្ងឺដ៏ធ្ងន់ធ្ងររបស់លោក យូ ឌីស្កូ ដែលជាតារាមួយដួង បានសាងកេរ្ដិ៍ជាច្រើនឆ្នាំមកហើយ នៅក្នុងវិស័យសិល្បៈ។ ហើយពេលនេះ ជម្ងឺរបស់ យូ ឌីស្កូ មិនបានស្រាកស្រាន្ដសោះ មានតែធ្ងន់ទៅៗ ហើយលោកក៏ចុះស្គមគួរឲ្យសង្វេគ ធ្វើឲ្យមិត្តភក្ដិអ្នកសិល្បៈ ក៏ដូចជាមហាជនព្រួយបារម្ភ និង កំពុងខ្នះខ្នែងជួយស្រោចស្រង់ជីវិតរបស់លោក យូ ឌីស្កូ។


ក្នុងនោះ គេសង្កេតឃើញថា អ្នកនាង ទូច ស្រីល័ក្ខ ដែលជាមិត្តភក្ដិជិតស្និទ្ធរបស់ យូ ឌីស្កូ បានបង្ហាញពីការរួមសុខរួមទុក្ខ ចេះមុខជួយឈឺឆ្អាល មិត្តភក្ដិដែលកំពុងមានជម្ងឺ គួរឲ្យកោតសរសើរ។ សារចុងក្រោយ របស់អ្នកនាង ទូច ស្រីល័ក្ខ កាន់តែធ្វើឲ្យប្រិយមិត្តក្ដុលក្ដួលចិត្ត នៅពេលអ្នកនាង និយាយក្តែងៗ ទៅកាន់ យូ ឌីស្កូ ថា៖


«ខ្ញុំដឹងថាពេលនេះបងពិតជាពិបាកក្នុងចិត្តតែអ្វីដែរខ្ញុំចង់និយាយទៅកាន់បងថាបងជាមនុស្សដែរល្អសំរាប់ខ្ញុំ ខ្ញុំមិនដែរទុកបងចេាលទេហេីយខ្ញុំនិងប្រឹងរកសប្បុរសធម៌ដែរគាត់មានចិត្តធម៌ថានិងជួយបងបាន សូមបងកុំអស់សង្ឃឹម ខ្ញុំសប្បាយចិត្តពេលឃេីញបងញញឹមថ្ងៃនេះ បងត្រូវរក្សារទុកក្នុងចិត្តថារាល់បព្ហាររបស់បងខ្ញុំតែងតែនៅក្បែរបងជានិច្ច មនុស្សដែរស្រលាញ់គ្នាពិតប្រាកដគឺមិនចេាលគ្នាពេលដែរមិត្តជួបទុក្ខលំបាក។ »


គ្រាន់តែលឺសម្ដីនេះហើយ យើងដឹងថា អ្នកនាងទូច ស្រីល័ក្ខ ជាមិត្តភក្ដិដ៏ល្អកម្ររកបាន មិនបោះបង់ចោលមិត្តភក្ដីជាទីស្រឡាញ់ យូ ឌីស្កូ ឡើយ។ មិនតែប៉ុណ្ណោះ អ្នកនាង និង មិត្តភក្ដិសិល្បៈមួយចំនួន ក៏បានជួបប្រជុំពិភាក្សា បង្កើតមូលនិធិជួយសង្រ្គោះលោក យូ ឌីស្កូ ផងដែរ។ ដូច្នេះ យើងសូមជូនពរឲ្យមូលនិធិនេះនឹងបង្កើតបានជោគជ័យ ហើយសប្បុរសជននឹងជួយឧបត្ថម្ភលោក យូ ឌីស្កូ ឲ្យទទួលបានវះកាត់ និង ជាសះស្បើយពីជម្ងឺ៕








សិល្ប:ប្រពៃណីខ្មែរ ទទួលបានការគាំទ្រ សាទរនិងស្ញប់ស្ញែងពីប្រជាជពលរដ្ឋបេឡារូសយ៉ាងច្រើនកុះករ..!!
មិនធម្មតា បុរសម្នាក់បង្ហាញពីអារម្មណ៍ពីចរាចរណ៌ដែលគ្មានសណ្តាប់ធ្នាប់