ទីបំផុតសង្គ្រាមពាក្យសម្តីវាយគ្នាដាក់ក្តារមឈូស ត្រូវបានបញ្ចប់ដោយការសម្រួលគ្នា
បើយោងតាមបណ្តាញសង្គមហ្វេស ប៊ុករបស់ កញ្ញា ធី សុវណ្ណថាសកម្មជននយោបាយដ៏ល្បីមួយរូបនៅក្នុងបណ្តាញសង្គមបានឲ្យដឹងថា ការប៉ះទង្គិចពាក្យសម្តីរវាង លោក សុវណ្ណ រិទ្ធី អគ្គនាយករងសារព័ត៌មាន TVFB និងលោក សាន ប៊ុនធឿន ចាងហ្វាងការសែតសម្លេងទីបំផុតសង្គ្រាមពាក្យសម្តីវាយគ្នាដាក់ក្តារមឈូស ត្រូវបានបញ្ចប់ដោយការសម្រួលគ្នា។


បើយោងតាមបណ្តាញសង្គមហ្វេស ប៊ុករបស់ កញ្ញា ធី សុវណ្ណថាសកម្មជននយោបាយដ៏ល្បីមួយរូបនៅក្នុងបណ្តាញសង្គមបានឲ្យដឹងថា ការប៉ះទង្គិចពាក្យសម្តីរវាង លោក សុវណ្ណ រិទ្ធី អគ្គនាយករងសារព័ត៌មាន TVFB និងលោក សាន ប៊ុនធឿន ចាងហ្វាងការសែតសម្លេងស្នេហាជាតិត្រូវបានបញ្ចប់ហើយ។



តាមរយៈប្រភពដដែលបានសរសេរថា ៖ “លោក សុវណ្ណរិទ្ធី ឆ្លើយតបខ្ញុំមិនប្រកួតប្រដាល់ជាមួយលោក សាន ប៊ុនធឿនទេ និងយល់ព្រមផ្សះផ្សារគ្នាជាមិត្តភាព”។
យ៉ាងណាមិញកញ្ញា ធី សុវណ្ណថាបានប្រកាសពីការផ្សះផ្សារគ្នា បន្ទាប់ពីតារាបណ្តាញសង្គមរូបនេះប្រកាសធានាផ្តល់សង្វៀន អាជ្ញាកណ្តាល ដើម្បីអ្នកទាំង 2ប្រកួតគ្នាដោយស្របច្បាប់។ ដើម្បីធ្វើតាមពាក្យសន្យាប្រកួតគ្នាដាក់ក្តារមឈូស។



គួរបញ្ជាក់ថាមុននឹងការឈានហៅគ្នាប្រកួតប្រដាល់ដាក់ក្តារមឈូស គឺភាគីទាំងសងខាងមានការប៉ះពាក្យសម្តីឌឺដងគ្នាទៅវិញទៅមកដោយសារតែកំហឹងបានធ្វើឲ្យមានការធ្លោយមាត់និយាយរឿងវាយគ្នាដាក់ក្តារមឈូសបែបនេះតែម្តង៕
ដោយ៖ វិសាល
ប្រភព៖ ហ្វេស ប៊ុក កញ្ញា ធី សុវណ្ណថា
សិល្ប:ប្រពៃណីខ្មែរ ទទួលបានការគាំទ្រ សាទរនិងស្ញប់ស្ញែងពីប្រជាជពលរដ្ឋបេឡារូសយ៉ាងច្រើនកុះករ..!!
មិនធម្មតា បុរសម្នាក់បង្ហាញពីអារម្មណ៍ពីចរាចរណ៌ដែលគ្មានសណ្តាប់ធ្នាប់