អ្នកណាចម្លងតាមអ្នកណា! ម៉ាដូណា ហួសចិត្តពេលឃើញបទចម្រៀង ខេមរៈ សិរីមន្ត ដូចនឹងបទរបស់ខ្លួន(មានវីដេអូ)
តារាសម្ដែងពហុជំនាញ ម៉ាដូណា ដែលលោកតែងតែធ្វើអោយពុកម៉ែបងប្អូនសើចក្អាកក្អាយ ជាមួយនឹងវហាសព្ទមិនចេះរីងស្ងួតរបស់លោក ។ ចំណែកឯលោក ខេមរៈ សិរីមន្ត ជាតារាចម្រៀងប្រចាំផលិតកម្មហង្សមាស ដែលពីមុនលោកជាតារាចម្រៀងរបស់ផលិតកម្មសាន់ដេ ។


រឿងដែលនឹកស្មានមិនដល់នោះគឺមិនដឹងជាមានមូលហេតុអ្វីនោះ ទើបតារាចម្រៀងទាំងពីរដួងនេះស្រាប់តែចេញបទចម្រៀងមកដូចជាបេះបិទ ។ លោក ម៉ាដូណា មានអារម្មណ៍មិនសប្បាយចិត្តក្រោយពេលដែលបានឃើញលោក ខេមរៈ សិរីមន្ដចេញបទចម្រៀងថ្មី”រាំក្បាច់ក្ងោក” ដូចនឹងបទរបស់ខ្លួនដែល ។ ម៉ាដូណា បានរៀបរាប់ថា ចំពោះបទ”មករាំក្បាច់ក្ងោក” របស់លោកមិនបានលួចចម្លងពីអ្នកណាទាំងអស់ អ្វីដែលសំខាន់បទចម្រៀងមួយបទនេះគឺជាស្នាដៃនិពន្ធទំនុកច្រៀងខ្លួនឯងសុទ្ធសាធ តាំងពី៦ខែមុនម្ល៉េះមុនត្រៀមចេញថត MV ទុករាំកម្សាន្តនាឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខ ហើយលោកមានអារម្មណ៍ថាឆ្អែតចិត្តយ៉ាងខ្លាំង ក្រោយឃើញតារាក្នុងផលិតកម្ម ហង្សមាស លោក ខេមរៈ សិរីមន្ត ចេញបទ”រាំក្បាច់ក្ងោក” ដូចខ្លួនដែរ ។


លោក ម៉ាដូណាបានបន្ថែមទៀតថា៖ ” ខ្ញុំមិនដឹងថាអ្នកណាលួចចម្លងពីអ្នកណាទេ ព្រោះបទហ្នឹងខ្ញុំចេញតាំងពីកន្លះឆ្នាំមុន មានបង សួន ពិសិដ្ឋ ជាសាក្សី ហើយមុនចេញថត MV ពេលឡើងប៉ុស្តិ៍ទូរទស្សន៍ខ្ញុំយកបទហ្នឹងមកច្រៀងរាំដើម្បីបង្ហាញទស្សនិកជន ស្រាប់តែជិតដល់ថ្ងៃចូលឆ្នាំ ស្រាប់តែ សិរីមន្ត គាត់ចេញបទហ្នឹងមកដែរ មានដាក់ក្ងោកដូចគ្នាទាំងអស់ ដល់ពេលអ៊ីចឹងយើងជាម្ចាស់ដើមមានអារម្មណ៍ថា អន់ចិត្តព្រោះយើងមានគំនិតបង្កើតបទហ្នឹង” ។ ចំពោះរឿងនេះផងដែលលោក ខេមរៈ សិរីមន្ត នៅមិនទាន់បានចេញមុខបទស្រាយនៅឡើយទេអំពីរឿងហេតុនេះ ៕
មករាំក្បាច់ក្ងោក [OFFICIAL MV]
🎬 មករាំក្បាច់ក្ងោក [OFFICIAL MV]ច្រៀងដោយ៖ ម៉ាដូណានិពន្ធទំនុកច្រៀង៖ ម៉ាដូណានិពន្ធបទភ្លេងនិងសម្រួលតន្រ្តី៖ សួន ពិសិដ្ឋដឹកនាំសម្ដែង៖ ម៉ាដូណាថតដោយ៖ JUNE-PICTUERរៀបចំការផលិត៖ ម៉ាដូណាកាត់ត៖ Mr.Heng► ទស្សនាវីដេអូនៅលើ YOUTUBE : https://youtu.be/-13m5jrw7usរាំសប្បាយជាមួយនិងបទមករាំក្បាច់ក្ងោកណា! ចូលរួមចែករំលែកទាំងអស់គ្នា..
Posted by Madona on Saturday, March 17, 2018
សិល្ប:ប្រពៃណីខ្មែរ ទទួលបានការគាំទ្រ សាទរនិងស្ញប់ស្ញែងពីប្រជាជពលរដ្ឋបេឡារូសយ៉ាងច្រើនកុះករ..!!
មិនធម្មតា បុរសម្នាក់បង្ហាញពីអារម្មណ៍ពីចរាចរណ៌ដែលគ្មានសណ្តាប់ធ្នាប់