ស៊ែរផងបងប្អូន! មិនទាន់ចាប់បានទេ! មនុស្សសណ្ដានក្រពើនេះ ហ៊ានបោកឯកឧត្តមបណ្ឌិតម៉ុង ឫទ្ធី…
ប្រិយមិត្តពលរដ្ឋកម្ពុជា សុទ្ធតែស្គាល់ និង តែងតែកោតសរសើរពីឯកឧត្តមបណ្ឌិតម៉ុង ឫទ្ធី ដែលជាឯកឧត្តមបណ្ឌិត ពោរពេញទៅដោយចិត្តធម៌ ក្ដីមេត្តាសណ្ដោស ដល់អ្នកខ្សត់ខ្សោយ ដែលនេះជាទឹកចិត្ត និង បេះដូងកម្ររកបានណាស់ នៅក្នុងសង្គម។


ប៉ុន្ដែ ដោយសារតែទឹកចិត្តមេត្តាបែបនេះហើយ បែរជាមានបុគ្គលខ្លះ កេងចំណេញលើទឹឹកចិត្តល្អ របស់ ឯកឧត្តមបណ្ឌិតម៉ុង ឫទ្ធី ទៅវិញ ដែលនេះជារឿងមិននឹកស្មានដល់ឡើយ។ ជាក់ស្ដែង កាលពីពេលថ្មីៗនេះ ឯកឧត្តមបណ្ឌិតម៉ុង ឫទ្ធី បានដាច់ចិត្តប្រកាសពីរឿងមួយ ដែលឯកឧត្តមរងការឆបោក ពីបុគ្គលសន្ដានក្រពើមួយរូប ដែលឯកឧត្តមខំធ្វើគុណដាក់ហើយ បែរជារមិលគុណ ហើយបោកប្រាស់ឯកឧត្តមទៅវិញ។



ឯកឧត្តមបណ្ឌិតម៉ុង ឫទ្ធី បានរៀបរាប់នៅលើផេកហ្វេសប៊ុកថា៖
«ខ្ញុំជួយយកអាសាមនុស្សរាប់មុឺននាក់មានជួបបញ្ហាបន្តិចបន្តួចតែមិនធ្ងន់ធ្ងរពេក ជាចុងក្រោយនេះមានក្មេងប្រុសម្នាក់ចេះតែឆាតមកសុំ រកការងារធ្វើដោយសុំតែបាយហូប ស្នាក់នៅមិនយកប្រាក់ខែទេពេលនេះកំពង់តែដាច់បាយជិតស្លាប់ហើយ ដោយក្តីមេត្តាអាណិតអាសូរក៏សម្រេចចិត្តទទួលយកមកអោយចូលបំរើការងារ ខាងផ្នែកកសិកម្មនៅភ្នំសែនដីខេត្តកំពង់ស្ពឺ ដោយផ្តល់អាហារហូបចុកបីពេល ផ្ទះស្នាក់នៅ ប្រាក់150$មួយខែថែមទៀត បានតែរយៈពេល៧ថ្ងៃពីថ្ងៃទី១៨ដល់ថ្ងៃទី២៤វេលាម៉ោង១រសៀល លោកវីហ្គោបានខ្ចីម៉ូតូមាកលែតតម្លៃ1.450$របស់កម្មករដូចគ្នាយកទៅបាត់ស្រម៉ោល ។
ដំណឹងនេះខ្ញុំសុំប្តឹងទៅសមត្ថកិច្ចបើស្គាល់ឬឃើញមុខមាត់ដូចក្នុងរូបថតនេះ ចាប់វាមកផ្តន្ទាទោសខ្ញុំនិងជូនរង្វាន់1.000$បន្ថែមជាមួយម៉ូតូដែលវាឆបោកនេះផងដែ ។»



រឿងនេះបានធ្វើឲ្យអ្នកលេងហ្វេសប៊ុកជាច្រើនខមិន និង ជួយស៊ែរ ដើម្បីឲ្យគេឯងស្គាលមុខជនដៃឆើតនេះ។ ក្នុងនោះ ឯកឧត្តមបណ្ឌិតម៉ុង ឫទ្ធី ក៏បានបញ្ជាក់នៅក្នុងខមិនបន្ដថា៖


«អត់មានមូលហេតុក្រៅពីវាធ្លាប់ធ្វើចោរតែប៉ណ្ណឹងទេ ទំរាំតែដាច់ចិត្តប្រកាស់បង្ហោះFBនេះដោយសារតែខ្មាស់កូនចៅខ្លាំងពេក មកពីខ្លួនឯងយកសត្វខ្លាទៅប្រលែងក្នុងភូមិ ចឹងហើយត្រូវតែទទួលខុសត្រូវ ។»



ដូច្នេះហើយសូមបងប្អូនប្រជាពលរដ្ឋសូមជួយស៊ែរដំណឹងនេះផង ហើយយើងសង្ឃឹមថា សមត្ថកិច្ចនឹងអាចចាប់ខ្លួនជនដៃឆើតនេះមកផន្ទាទោសតាមច្បាប់៕
សិល្ប:ប្រពៃណីខ្មែរ ទទួលបានការគាំទ្រ សាទរនិងស្ញប់ស្ញែងពីប្រជាជពលរដ្ឋបេឡារូសយ៉ាងច្រើនកុះករ..!!
មិនធម្មតា បុរសម្នាក់បង្ហាញពីអារម្មណ៍ពីចរាចរណ៌ដែលគ្មានសណ្តាប់ធ្នាប់