ឡូយមែន! Mai davika បង្ហាញវត្តមានយ៉ាងអស្ចារ្យ ជាមួយនឹងមូតសក់ថ្មី (មានវីដេអូ)

1949 Views
March 27, 2018

ទស្សនិចជនប្រហែលជាបានស្គាល់រួចមកហើយ នូវតារាសម្ដែងស្រីកញ្ញា Mai Davika ដែលជាតារាសម្ដែងស្រី ចម្រៀង​ នឹងតារាបង្ហាញម៉ូត ស្ថិតនៅលំដាប់ទីមួយរបស់ប្រទេសថៃ និងលើទីផ្សារអន្តរជាតិផងដែល ។​ បច្ចុប្បន្ននេះកញ្ញា Mai Davika កំពុងតែត្រូវប៉ាន់ចំពោះការថតស្ពតពាណិជ្ជកម្ម ថតខ្សែភាពយន្ត និងចូលរួមក្នុងកម្មវិធីសម្ពោធនានា ដោយនៅក្នុងតម្លៃខ្លួនខ្ពស់ ។

 

យ៉ាងណាមិញក៏មានការភ្ញាក់ផ្អើលជាខ្លាំងក្រោយពីមហាជនជាច្រើនបានឃើញ ម៉ៃ ដាវីកា បានលះបង់សក់វែងរលោង ដោយបានធ្វើការកាត់សក់ដោយសល់តែត្រឹមកប៉ុណ្ណោះ។ ធ្វើឲ្យអ្នកគាំទ្រមានចម្ងល់ជាខ្លាំងចំពោះរឿងរ៉ាវនេះក៏ព្រោះតែតារាស្រីរូបនេះស្រលាញ់សក់វែងខ្លាំងណាស់ ប៉ុន្តែកញ្ញារូបនេះបានបញ្ជាក់ថាក្នុងការកាត់សក់នេះ គឺមានគោលបំណងដើម្បីបរិច្ចាគសក់ឲ្យទៅអ្នកជម្ងឺមហារីក ម្យ៉ាងនាងក៏មានបំណងធ្វើបែបនេះជាយូរណាស់មកហើយ នាងពិតជារីករាយណាស់ដែលបានធ្វើវាបាន ។

 

 

កាលពីម្សិលមិញនេះផងដែរកញ្ញា Mai Davika បានចូលរួមក្នុងកម្មវិធី Grand Open ដែលជាផលលិតផលមួយមានឈ្មោះថា “GDM Blossom jelly” គឺជាផលិតផលសម្រាប់សម្រកទម្ងន់ និងធ្វើអោយសាច់ស្អាត ហើយក្នុងផលិតផលនោះក៏មានចំណែកភាគហ៊ុនរបស់កញ្ញា Mai davika ផងដែរ ៕

 

 

 

សូមទស្សនាវីដេអូនៅទីនេះ ៖

Posted by Mai Davika Hoorne Cambodia Fanclub on Monday, March 26, 2018

Facebook Comment

Related Articles