ទីបំផុតតារាសម្តែងហុង កុង ជើងចាស់ស្វែងរកគ្រួសារឪពុកដែលបោះបង់ខ្លួន តាំងពីក្មេងឃើញហើយ
តារាសម្តែងចិនហុងកុងដ៏ល្បី និងត្រូវបានទស្សនិកជននៅក្នុងប្រទេសខ្មែរស្គាល់ យ៉ាងច្បាស់ លោក Anthony Wong បានជួបជាមួយនឹងគ្រួសារឪពុកបង្កើតរបស់ ខ្លួន ដែល បានបោះបង់លោកតាំងតែពីក្មេងឃើញហើយ។



តាមរយៈរបាយការណ៍ដែលបានដកស្រង់ដោយ សារព័ត៌មាន BBC ឲ្យដឹងថា ជាពិតជារឿងដ៏គួរឲ្យភ្ញាក់ផ្អើលខ្លាំងណាស់ ដោយសារតែលោក Anthony Wong បានរកឃើញទីតាំងគ្រួសារឪពុកបង្កើតរបស់ខ្លួន ដែលលោកខិតខំ ស្វែងរកអស់រយៈពេល ជាង១០ ឆ្នាំកន្លងមកហើយ។


នៅទីបំផុតលោកបានដឹងពីទីតាំងរបស់ឪពុកខ្លួន និងបានជួបជាមួយនឹង បងប្អូនម្តាយផ្សេងគ្នារបស់លោកផងដែរ ដែលការស្វែងរកនេះគឺលោកក៏បាន បង្ហាញពីភិនភាគ និងរូបថតឪពុកបង្កើតរបស់ខ្លួននៅលើសារព័ត៌មាន BBC ផងដែរកាលពីឆ្នាំមុន។


ទោះបីជាយ៉ាងណាក៏ដោយតារាសម្តែងជើងចាស់លកបីរបស់ហុងកុង មិនបាន ឃើញ មុខឪពុកបង្កើតរបស់ខ្លួនផ្ទាល់ទេ ពោលគឺតាមរយៈ សម្តីរបស់ បងប្រុស ម្តាយទីទៃ ទាំង២ របស់លោកបានប្រាប់ថា ឪពុករបស់ខ្លួនបានលា ចាកលោក តាំងតែពីឆ្នាំ ១៩៨៨ មកម្លេះ ហើយលោកក៏មិនបានបង្ហើបពីដំណឹងរបស់គ្រួសារ ដែលខ្លួនបាន លួចទៅបង្កើតនៅក្នុងប្រទេសចិននោះទេ។


គួរបញ្ជាក់ថាតាមរយៈការរៀបរាប់របស់ Anthony wong គឺក្នុងកំឡុងឆ្នាំ ១៩៥៥ របស់លោកបានចូលមកកាន់ទឹកដីចិន ដោយគ្រានោះចក្រភពអង់គ្លេសកំពុងតែ ដាក់ អាណានិគមលើតំបន់ហុងកុង ប្រទេសចិន ហើយក៏បានស្រលាញ់ស្រ្តី ជនជាតិចិនដែលជាម្តាយរបស់លោក។ នៅក្នុងឆ្នាំ ១៩៦១ ជាឆ្នាំកំណើតរបស់ Wong ហើយក៏ជាឆ្នាំដែលឪពុករបស់ខ្លួនបានចាកចោលលោក និងម្តាយដែលមាន ឈ្មោះថា Wong Juen-yee ហើយក៏បាត់ដំណឹងសូន្យដល់សព្វថ្ងៃ។

យ៉ាងណាមិញទោះបីជាមានម្តាយផ្សេងគ្នាក៏ប៉ុន្តែលោក Anthony Wong ពិតជាសប្បាយរីករាយយ៉ាងខ្លាំងនៅពេលដែលបានជួបជាមួយបងប្អូនរបស់ខ្លួន ព្រោះថាតាំងពីក្មេងមកលោកមិនដែលស្គាល់ពាក្យថាជួបជុំបងប្អូនឡើយ៕

ដោយ៖ វិសាល
ប្រភព៖ BBC
សិល្ប:ប្រពៃណីខ្មែរ ទទួលបានការគាំទ្រ សាទរនិងស្ញប់ស្ញែងពីប្រជាជពលរដ្ឋបេឡារូសយ៉ាងច្រើនកុះករ..!!
មិនធម្មតា បុរសម្នាក់បង្ហាញពីអារម្មណ៍ពីចរាចរណ៌ដែលគ្មានសណ្តាប់ធ្នាប់