និស្សិតប្រុសចិត្តសឿងដាក់ពាក្យចូលរៀនសាលាស្រីៗ ដាច់ចង្កេះ ពេលដឹងមូលហេតុ!
ការប្រឡងចូលរៀនសាកលវិទ្យាល័យមានការលំបាកណាស់ មិនមែនជារឿងងាយស្រួលឡើយ។ សំណាងដែរ ដែលនៅក្នុងប្រទេសយើង សាកលវិទ្យាល័យមួយចំនួន មិនតម្រូវឲ្យប្រឡងដោយត្រូវការតែការបង់ថ្លៃសិក្សានោះ គឺជារឿងដ៏ធូរស្រាល។
ដោយឡែកនៅប្រទេសចិនវិញ សិស្សត្រូវតែដាក់ពាក្យសុំប្រឡងចូលមហាវិទ្យាល័យ បន្ទាប់ពីចប់ថ្នាក់មធ្យមសិក្សា។

ព្រោះតែការប្រកួតប្រជែងខ្លាំង ទើបសិស្សចិនម្នាក់ៗខំប្រឹងអស់ពីចិត្តពីកាយ ដើម្បីបានចូលរៀនសាលាល្អ។ ប្លែកតែកម្លោះអនាគតនិស្សិតម្នាក់ ដែលសម្រេចដាក់ពាក្យចូលរៀននៅសាកលវិទ្យាល័យមួយឈ្មោះ China Women’s University នៅប៉េកាំង ដែលភាគច្រើនទទួលតែនិស្សិតស្រី។ រៀងរាល់ឆ្នាំ សាកលវិទ្យាល័យនេះទទួលសិស្សស្រី១៥០០នាក់ ហើយសិស្សប្រុសតែ១ភាគរយប៉ុណ្ណោះ។

នៅពេលដែលត្រូវបានគេសួរថា ហេតុអ្វីបានជាសម្រេចដាក់ពាក្យរៀនសកលវិទ្យាល័យនេះ? ស្រាប់តែកម្លោះម្នាក់នេះឆ្លើយយ៉ាងឡូយ និង ស្មោះត្រង់ថា រៀននៅទីនេះ គេនឹងស្រួលរកបានមិត្តស្រីម្នាក់ ព្រោះសាលានេះមាននិស្សិតស្រីច្រើន ដូច្នេះគេនឹងគ្មានបញ្ហារឿងពិបាករកដៃគូឡើយ។ យ៉ាងណា គ្រួសាររបស់គេហាក់មិនយល់ស្របនឹងការរើសសាកលវិទ្យាល័យនេះឡើយ ព្រោះតែខ្លាចកូនប្រុសប្រែប្រួលនៅពេលដែលជុំវិញខ្លួនសុទ្ធតែស្រីៗបែបនេះ ប្រសិនបើគេប្រឡងជាប់មែន។

ប៉ុន្ដែ យើងមិនអាចបន្ទោសកម្លោះម្នាក់នេះចំពោះមូលហេតុដ៏គួរហួសចិត្តរបស់គេឡើយ ព្រោះនៅប្រទេសចិន ចំនួនមនុស្សប្រុសច្រើនជាងមនុស្សស្រី ដូច្នេះហើយ ពិតជាពិបាកនឹងរកមិត្តស្រីមែន ព្រោះតែខ្សត់ស្រីៗពេក៕


ប្រភព៖ https://nextshark.com/male-student-applies-women-college-find-girlfriend/
សិល្ប:ប្រពៃណីខ្មែរ ទទួលបានការគាំទ្រ សាទរនិងស្ញប់ស្ញែងពីប្រជាជពលរដ្ឋបេឡារូសយ៉ាងច្រើនកុះករ..!!
មិនធម្មតា បុរសម្នាក់បង្ហាញពីអារម្មណ៍ពីចរាចរណ៌ដែលគ្មានសណ្តាប់ធ្នាប់