នៅតែសោកស្ដាយ! ជា វណ្ណារិទ្ធិ ស្រណោះក្ដីសង្ឃឹមដែលលោកតាវីតាមីនសេ មិនអាចសម្រេចបាន!
កាលពីពេលថ្មីៗនេះ មរណភាពរបស់តារាកំប្លែង លោកតា វីតាមីន សេ បានធ្វើឲ្យមហាជនខ្មែរ មិត្តសិល្បករ សិល្បការនី ស្ទើរតែគ្រប់មជ្ឈដ្ឋាន មានការរន្ធត់ចិត្ត សោកស្ដាយជាពន់ពេក។


ក្នុងនោះ សូម្បីតែពិធីករដ៏ល្បីល្បាញ លោក ជាវណ្ណារិទ្ធិ ក៏បានបង្ហោះសារ បង្ហាញពីក្ដីស្រណោះស្រណោករបស់លោក ចំពោះការចែកឋានទៅកាន់លោកខាងមុខរបស់ លោកតា វីតាមីន សេ ដែរ។ ទោះបីជាកំពុងតែរវល់នឹងភរិយាសរសៃខ្ចី និង កូនទើបនឹងប្រសូតក្ដី លោក ជា វណ្ណារិទ្ធិ បានសរសេរនៅលើបណ្ដាញសង្គមហ្វេសប៊ុករបស់លោកថា៖


«ស្រសោះជាងគេពេលស្តាប់បងប៉េងប៉ោងនិយាយពី ក្តីសង្ឃឹមរបស់លោកពូ វីតាមីនសេ ក្នុងកម្មវិធី Live របស់ តារាញូស៍-Dara News គឺគាត់ចង់ទៅចូលរួមអង្គរសង្រ្គាន្ត សង្រ្គាន្តឆ្នាំថ្មីជិតចូលមកដល់ទៅហើយ លោកពូបែជាមិនអាចចូលរួមបាន 😭😭😭😭😭
សូមអោយវិញ្ញាណក្ខ័នលោកពូទៅកាន់សុគតិភព🙏🏻


ការពិតគឺ លោកតា វីមីនសេ មានបំណងប្រាថ្នាចង់ទៅលេងកម្មវិធីអង្គរសង្រ្កាន្ដ ដែលនឹងប្រារព្ធនៅពេលឆាប់ៗខាងមុខនេះ។ ពិតជាគួរឲ្យសង្វេគណាស់ មិនទាន់សម្រេចបំណងផង លោកតា ក៏ទទួលមរណភាពទៅហើយ។ យើងមានតែបួងសួងឲ្យវិញ្ញាណក្ខន្ធលោកតាវីតាមីនសេទៅកាន់សុគតិភព៕
វីឌីអូដែលអ្នកនាង ប៉េងបោះ និយាយរៀបរាប់ពីក្ដីសង្ឃឹមរបស់លោកតាវីតាមីនសេ ៖
សិល្ប:ប្រពៃណីខ្មែរ ទទួលបានការគាំទ្រ សាទរនិងស្ញប់ស្ញែងពីប្រជាជពលរដ្ឋបេឡារូសយ៉ាងច្រើនកុះករ..!!
មិនធម្មតា បុរសម្នាក់បង្ហាញពីអារម្មណ៍ពីចរាចរណ៌ដែលគ្មានសណ្តាប់ធ្នាប់