Turia Pitt ក្លាយជាស្រីដែលមានសំណាងជាងគេទៅវិញ ក្រោយរួចផុតពីសេចក្ដីស្លាប់
ទស្សនិចជននៅចាំអ្នកនាង Turia Pitt បានទេ? នាងគឺជាស្រីដែលបានរួចផុតពីសេចក្ដីស្លាប់ ក្នុងហេតុការណ៍គ្រោះថ្នាក់ភ្លើងឆេះព្រៃ នៅថ្ងៃទី 22 ខែកញ្ញាឆ្នាំ 2011 នៅពេលដែលនាងបានចូលរួមរត់ម៉ារ៉ាតុងចម្ងាយ 100 គីឡូម៉ែត្រនៅក្នុងតំបន់គីមប៊្លី ។


Turia Pitt គឺជាអតីតតារាបង្ហាញម៉ូតដែលមានរូបសម្រស់ស្រស់ស្អាត រឺឯមិត្តប្រុសរបស់នាងមានឈ្មោះថាMichael Hoskin ដែលអ្នកទាំងពីរបានស្រលាញ់គ្នានៅពេលដែលនៅរៀងវិទ្យាល័យជាមួយគ្នា ។ Michael Hoskinដែលជាមិត្តប្រុសរបស់នាងក៏បានសំរេចចិត្តឈប់ពីការងារដើម្បីថែរក្សានាង ។ បន្ទាប់ពីព្យាបាទនៅមន្ទីពេទ្យអស់រយៈពេល៥ខែនាងក៏បានប្រសើរឡើងវិញ ប៉ុន្តែរូបរាង និងមុខមាត់របស់នាងត្រូវបានបំផ្លាញដោយអគីភ័យបាត់ទៅហើយ ។តែទោះជាយ៉ាងណាមិត្តប្រុសរបស់នាងនៅតែស្រលាញ់ និងបានសុំនាងរៀបការនៅពេលដែលនាងចេញពីមន្ទីរពេទ្យ ។


បច្ចុប្បន្ននេះអ្នកទាំងពីរបានរៀបមង្គលការ ថែមទាំងទទួលបានកូនប្រុសម្នាក់ដែលមានសុខភាពល្អ នឹងគួរអោយស្រលាញ់ជាទីបំផុត ។ ក្រោយពីបានឃើញពីសុភមង្គលរបស់ Turia Pitt បានធ្វើមនុស្សស្រីមិិនតិចអ្នកទេច្រណែននឹងនាង ដែលទទួលបានស្នេហា និិងក្រុមគ្រួសារដ៏ផ្អែមល្ហែមបែបនេះ ៕




សិល្ប:ប្រពៃណីខ្មែរ ទទួលបានការគាំទ្រ សាទរនិងស្ញប់ស្ញែងពីប្រជាជពលរដ្ឋបេឡារូសយ៉ាងច្រើនកុះករ..!!
មិនធម្មតា បុរសម្នាក់បង្ហាញពីអារម្មណ៍ពីចរាចរណ៌ដែលគ្មានសណ្តាប់ធ្នាប់