ញាក់សាច់! ចានតូចមួយសោះលក់បានជាង៣០លានដុល្លា ត្រឹម៥នាទី ព្រោះតែមូលហេតុមួយ!

1122 Views
April 4, 2018

ចានដ៏តូចយ៉ាងស្រស់ស្អាតមួយ ប្រវែងជាង១៤សង់ទីម៉ែត្រ ត្រូវបានគេដាក់ដេញថ្លៃក្នុងតម្លៃមហាសាល ប្រមាណ ២៣៩លានដុល្លាហុងកុង ដែលស្មើនឹង ៣០,៤លានដុល្លាអាមេរិកឯណោះ ហើយត្រូវបានលក់ដាច់ក្នុងរយៈពេលតែ៥នាទី ដោយបុរសមិនបញ្ចេញអត្តសញ្ញាណម្នាក់។

 

 

 

 

 

 

 

ការពិត ចាននេះជាចានបុរាណដ៏កម្រមួយ ដែលធ្វើពីព័រសឺឡែន ហើយត្រូវបានលាបពណ៌ រចនារូបផ្កា តាមរបៀបចិននិងលោកខាងលិច ដែលមានងាយនឹងរកឡើយ។ អ្វីដែលកាន់តែពិសេសគឺចាននេះមានអាយុកាល១ពាន់ឆ្នាំហើយ និង ត្រូវបានប្រើប្រាស់ដោយព្រះចៅអធិរាជចិន គឺ ស្ដេចខាងស៊ី (Kangxi) នៅតាមទសវត្សទី១៨។ ដូច្នេះហើយទើបធ្វើឲ្យតម្លៃចាននេះ ឡើងខ្ពស់កប់ពពក។

 

 

 

 

 

 

 

 

 

នេះមិនមែនជាលើកទីមួយឡើយ ដែលរបស់របរបុរាណត្រូវបានដេញថ្លៃលក់បានតម្លៃថ្លៃបែបនេះ នៅទីក្រុងហុងកុង ពិសេសគឺត្រូវបានទិញដោយមហាសេដ្ឋីជនជាតិអាស៊ី ដែលមានតាំងពី ពេជ្រ កាបូប ចានបុរាណ ជាដើម ហើយតម្លៃសុទ្ធតែបំបែបកំណត់ត្រាឡើងកប់តែម្ដង៕

 

 

 

 

 

 

 

 

 

ប្រភព៖ http://www.dailymail.co.uk/news/article-5573303/Extremely-rare-Qing-Dynasty-bowl-sells-30million-just-five-minutes-auction.html

Facebook Comment

Related Articles