ហេតុតែវាសនាគេ! ធ្លាប់ជាប់គុក២ឆ្នាំ ឥឡូវត្រៀមរៀបការជាមួយកូនស្រីមហាសេដ្ឋី ព្រោះ…
បុរសឈ្មោះ Jeremy Meeks ធ្លាប់ជាពិរុទ្ធជន ជើងកាង និង ចោរម្នាក់ ដែលជាប់ពន្ធធនាគារអស់រយៈពេល២ឆ្នាំ ប៉ុន្ដែ ក្រោយពីចេញពីពន្ធធនាគារភ្លាម រូបគេបានក្លាយជាតារាម៉ូដែលមួយរូប ដោយសារតែរូបសម្បត្តិទាក់ទាញស្រស់សង្ហា។

ការពិត Jeremy Meeks បានល្បីខ្លាំងពេញអ៊ីនធើណែតតាមរយៈរូបថតរបស់គេពេលត្រូវប៉ូលីសឃាត់់ខ្លួន ព្រោះតែមុខសង្ហា មិនដូចជាជនល្មើសសូម្បីបន្ដិច។ ដូច្នេះហើយ ក្រុមហ៊ុនបង្ហាញម៉ូតក៏ទាក់ទងធ្វើជាតារាបន្ទាប់ពីរួចទោសតែម្ដង។ ពេលនេះ យីអ៊ុយរបស់បុរសនេះ កាន់តែឡើងស្រឺតៗហើយ ក្រោយពីរូបគេមានទំនាក់ទំនងស្នេហាជាមួយនឹងកូនស្រីមហាសេដ្ឋីដែលជាអ្នកស្នងមរកតរាប់លានដុល្លារបស់ក្រុមហ៊ុនម៉ាកសំលៀកបំពាក់ Topshop ឈ្មោះ Chloe Green ។



ដើមឡើយ Jeremy Meeks ធ្លាប់រៀបការ និង មានកូន3 រួចមកហើយ តែបានលែងលះគ្នា ក៏មកជួបនឹង Chloe Green ជាសេដ្ឋីតែម្ដង។ កាលពីពេលថ្មីៗ ក៏បានលេចលឺពាក្យចចាមអារ៉ាមថា ពួកគេត្រៀមរៀបការនឹងគ្នាសាងគ្រួសារ ព្រោះតែ Chloe Green មានផ្ទៃពោះទៅហើយ។ ពិសេស កូនក្រមុំមិនចង់សម្រាលកូន ទាំងមិនទាន់រៀបការបែបនេះទេ ដូច្នេះ គេអាចនឹងរៀបចំពិធីរៀបការសាមញ្ញមួយ នាខែមេសានេះ ដើម្បីបង្គ្រប់កិច្ច។





យ៉ាងណាមិញ មិនទាន់មានការបកស្រាយពីរឿងនេះជាផ្លូវការ ពី Jeremy Meeks និង Chloe Green ដោយផ្ទាល់នោះទេ។ ដូចនេះមានតែរង់ចាំមើលថា ដំណឹងនេះពិតជាកើតឡើងមែនឬអត់៕
ប្រភព៖ metro
សិល្ប:ប្រពៃណីខ្មែរ ទទួលបានការគាំទ្រ សាទរនិងស្ញប់ស្ញែងពីប្រជាជពលរដ្ឋបេឡារូសយ៉ាងច្រើនកុះករ..!!
មិនធម្មតា បុរសម្នាក់បង្ហាញពីអារម្មណ៍ពីចរាចរណ៌ដែលគ្មានសណ្តាប់ធ្នាប់