កូនស្រីចង្រៃហួស គ្រាន់តែចង់បានលុយ ហ៊ានប្រើល្បិចធ្វើស៊ីឪពុកម្ដាយបែបនេះ!

1157 Views
April 21, 2018

និស្សិតស្រីជនជាតិចិន ដែលកំពុងរៀននៅអាមេរិកម្នាក់ ត្រូវបានឃាត់ខ្លូនបន្ទាប់ពីបែកកម្មដ្ឋាន ហ៊ានបោកប្រាស់ឪពុកម្ដាយបង្កើតរបស់ខ្លួន ដើម្បីចង់បានលុយ៨ម៉ឺនដុល្លា។

 

 

ដំបូង នាងបញ្ឆៀតឲ្យឪពុករបស់នាងផ្ញើប្រាក់មកពីប្រទេសចិន ចំនួន៨ម៉ឺនដុល្លា ដោយក្លែងបន្លំបោកប្រាស់ថា នាងកំពុងត្រូវបានគេចាប់ជម្រិត ។ នាងបានបោកតាមរយៈការផ្ញើរូបថត ហាក់បីដូចជានាងកំពុងតែត្រូវគេចាប់ចងបង្ខាំងទុកនៅក្នុងសណ្ឋាគារមួយ។ ភ្លាមៗ ឪពុកនាងមិនបង្អង់យូរ​ បានផ្ញើប្រាក់តាមការទាមទារ។ ចំណែកម្ដាយរបស់នាង បានប្រញាប់ស្លន់ស្លោរ ទូរស័ព្ទទៅប៉ូលីស ពីករណីចាប់ជម្រិតកូនស្រីរបស់ខ្លួន។

 

 

ពេលនោះ ប៉ូលីសក៏ស្វែងរកទីតាំងនៃសណ្ឋាគារ ដែលនៅក្នុងរូបភាពរបស់នាងត្រូវគេចាប់ជម្រិតនោះ។ ទៅដល់កន្លែងកើតហេតុ ស្រាប់តែឃើញនារីនោះនៅតែម្នាក់ឯង ដោយសុវត្ថិភាព គ្មានរបួសអ្វីឡើយ។ ក្រោយមក នាងបានសារភាពថា ខ្លួនពិតជាប្រឌិតរឿងរ៉ាវចាប់ជម្រិតនេះ ដើម្បីទទួលបានប្រាក់ពីឪពុកម្ដាយមែន។ គេមិនទាន់ដឹងថានាងជាអ្នកប្រព្រឹត្តទង្វើនេះដោយម្នាក់ឯង ឬ មានគ្នានោះទេ ដែលស្ថិតក្នុងការស៊ើបអង្កេត។

 

 

 

 

នាងសារភាពថា ខ្លួនជាអ្នកថតរូបដើម្បីបោកប្រាសឪពុកម្ដាយ តែមិនព្រមប្រាប់ពីមូលហេតុដែលត្រូវការលុយច្រើនដល់ថ្នាក់នេះឡើយ៕

 

 

 

 

 

ប្រភព៖ https://nextshark.com/chinese-art-student-california-fakes-kidnapping-con-parents-80000

Facebook Comment

Related Articles