បុរសម្នាក់វះកាត់កែភេទ 167 លើក ចុងក្រោយទឹកភ្នែកជូតក្បាលជង្គង់រស់នៅ ក្នុងវិប្បដិសារីអស់មួយជីវិត

1417 Views
April 25, 2018

វាគឺជាមេរៀនមួយ ហើយក៏ជាបទពិសោធន៍មួយផងដែរ សម្រាប់អ្នកដែល ចង់កែភេទ ក្រោយពីបុរសម្នាក់ដែលមានឈ្មោះថា Blair Logsdon បានរៀបរាប់ ពីការការភេទចំនួន ១៦៧ លើករបស់ខ្លួន ក៏ប៉ុន្តែចុងក្រោយលោកត្រូវបាន រស់នៅក្នុងវិប្បដិសារីពេញមួយជីវិត។

 

 

 

 

នៅហាងកាហ្វេមួយកន្លែងក្នុងតំបន់ Maryland បុរសដែលធ្លាប់ទទួលការវះកាត់​ ១៦៧ លើកដើម្បីក្លាយជាមនុស្សស្រីបានរៀបរាប់ថា នៅក្នុងឆ្នាំ ១៩៨៧ ក្នុងវ័យ ២៦ ឆ្នាំ លោកបានសម្រេចចិត្តទទួលការកែភេទពីហាងកែសម្ភស្សមួយកន្លែង ដោយសារតែចំណង់ចំណូលចិត្តចង់ក្លាយជាមនុស្សស្រីរបស់គាត់។

 

 

 

 

ក៏ប៉ុន្តែក្រោយការវះកាត់ទទួលបានជោគជ័យដោយឆ្លងកាត់មុខកាំបិតចំនួន ជាច្រើនលើក ហើយរយៈពេល ពីរ ទៅបីខែបន្ទាប់លោកក៏ចាប់ផ្តើមមាន អារម្មណ៍សោកស្តាយខ្លាំង ចំពោះការសម្រេចចិត្តកែភេទជាមនុស្សស្រីនេះទៅវិញ។

 

 

Blair Logsdon បានបន្តថា រយៈពេល ៥ ឆ្នាំ ក្រោយក្លាយទៅជាមនុស្សស្រីលោក ក៏បានចាប់ផ្តើមចង់កែភេទត្រលប់មកជាបុរសវិញ ដោយសារតែភាពធុញទ្រាន់ ក្នុងការកែភេទទៅជាមនុស្សស្រីរបស់លោកហាក់មានការកើនឡើងពីមួយថ្ងៃទៅមួយថ្ងៃ ហើយនៅទីបំផុតលោកក៏បានក្លាយជាមនុស្សប្រុសដូចដើមវិញ។

 

 

បន្ទាប់ពីការកែភេទត្រលប់មកជាបុរសវិញវានៅមិនទាន់អស់ឡើយសម្រាប់ការ ទៅជួបគ្រូពេទ្យ និងមុខកាំបិត ពោលគឺលោកបានទទួលការវះកាត់សរុបរហូតដល់ ទៅ ១៦៧ លើកគិតត្រឹមឆ្នាំ ២០០៥ និងបានចំណាយលុយកាក់អស់ជាច្រើនលើ ថ្លៃវហកាត់របស់លោក។

 

 

ទោះបីជាយ៉ាងណាក៏ដោយនេះគឺជាការចែករំលែកបទពិសោធន៍យ៉ាងឈឺចាប់របស់បុរសម្នាក់ឈ្មោះ Logsdon ពីជីវិតកែភេទរបស់លោក ហើយអ្វីដែលលោក បន្សល់ទុកពីការវះកាត់ គឺគ្មានអ្វីក្រៅពីភាពឈឺចាប់ស្លាកស្នាមលើរាង្គកាយ និងវិប្បដិសារីអស់មួយជីវិតនោះទេ៕

 

 

ប្រភព៖ The Daily Signal

 

https://www.dailysignal.com/2018/01/12/man-received-167-sex-change-surgeries-lives-world-regret/

Facebook Comment

Related Articles