ប៉ូលិសធុំក្លិនស្អុយចេញពីផ្ទះមួយខ្នង ក៏បើកទ្វារទៅស្រាប់… (ទស្សនាវីដេអូ)

1083 Views
April 26, 2018

វេបសាយ Daily mail និង Nationalgeograpic.com បានផ្សាយពីការជួយសង្គ្រោះអណ្តើកពូជ​រ៉ាឌៀតា ឬ ពូជរស្មីដារ៉ា (radiated tortoise) នៅកោះម៉ាដាហ្គាសស្ការ ប្រហែល ១០.០០០​ក្បាល ដែលត្រូវព្រលែងចោលនៅក្នុងផ្ទះថ្មមួយខ្នង មាន ២ ជាន់ ដែលបន្ទប់នីមួយៗពេញស្កះ ។

ក្រុមបរិស្ថាន សូរី រែនឌ្រៀនសាណាកា  និង ក្រុមប៉ូលិស បានសម្រុកចូលទៅក្នុងផ្ទះមួយខ្នង នោះ ក្រោយពីបានទទួលព័ត៌មានថា មានក្លិនស្អុយសាយភាយចេញមកពីផ្ទះនោះ ។ នៅពេល​បើកទ្វារទៅ រាល់គ្នាភ្ញាក់ផ្អើល ដោយសារឃើញអណ្តើកណែនណាន់ពេញបន្ទប់ទឹក បន្ទប់បាយ និង គ្រប់កន្លែង សឹងតែរើខ្លួនមិនបាន នៅក្នុងផ្ទះនោះ ។

អណ្តើកទាំងនោះ ត្រូវបានគេរាប់ឃើញមានចំនួន ៩.៨៨៨ ក្បាល ងាប់ ១៨០ ក្បាល ហើយយក​រថយន្ត ៦ គ្រឿង មកដឹកអណ្តើកទាំងនោះទៅកន្លែងចិញ្ចឹមសត្វព្រៃ ។  ក្រោយពីការជួយ​សង្គ្រោះបានមួយសប្តាហ៍ ក៏មានអណ្តើកចំនួន ៥៧៤ ក្បាលត្រូវងាប់ ដោយសារភាវៈខ្វះទឹក និង មានជំងឺ ហើយចំនួនដែលនៅសល់ ក្រុមអភិរក្សសត្វព្រៃមិនយកទៅព្រលែងក្នុងព្រៃទេ ព្រោះខ្លាចព្រានព្រៃចាប់យកដដែល ។ ប៉ូលិសចាប់ខ្លួនជនសង្ស័យ ៣ នាក់ ប្រុស ២ នាក់ ក្នុងពេលមករកទិញអណ្តើកដែលងាប់ និង នារីម្នាក់ទៀតជាម្ចាស់ផ្ទះ ៕

 

<iframe width=”614″ height=”346″ src=”https://www.youtube.com/embed/xgIlVaxadQM” frameborder=”0″ allow=”autoplay; encrypted-media” allowfullscreen></iframe>

ប្រភព khaosod

 

Facebook Comment

Related Articles