៩ រឿងធម្មតា តែអាចមាន «ទោសប្រហារជីវិត» នៅកូរ៉េខាងជើង
យើងគួរតែដឹងថា «កូរ៉េខាងជើង» គឺជាសន្ធិយាដែលពោរពេញទៅដោយភាពអាថ៌កំបាំង និង រឿងរ៉ាវប្លែកៗ ហើយប្រសិនយើងទៅដែនដីកូរ៉េខាងជើង ក៏មិនមែនចេះតែមានសិទ្ធិធ្វើអ្វីក៏បាន ដូចបណ្តាប្រទេសលើពិភពលោកនោះទេ ឥឡូវ «មតិអ្នកអនឡាញ» សូមលើកយក ១០ រឿងធម្មតារបស់មនុស្សទូទៅ ប៉ុន្តែ «អាចត្រូវប្រហារជីវិត» ក្នុងប្រទេសកូរ៉េខាងជើង !!
រឿងទី ១៖
កាលពីឆ្នាំ ២០១៣ មន្ត្រីជាន់ខ្ពស់របស់កូរ៉េខាងជើង ត្រូវបញ្ជាឲ្យប្រហារជីវិត ពីបទផឹកស្រានៅក្នុងរយៈពេលកាន់ទុក្ខ ១០០ ថ្ងៃ សពលោក គីម ជុងអ៊ីល ។


រឿងទី ២៖
ក្នុងឆ្នាំ ២០១៤ មានប្រជាជនកូរ៉េខាងជើងជាង ៨០ នាក់ត្រូវប្រហារជីវិត ដោយជាប់ចោទមើលល្ខោនរបស់កូរ៉េ ខាងត្បូង ហើយបង្ខំឲ្យប្រជាជន មិនថាក្មេង ឬ ចាស់ មកចូលរួម ពិធីប្រហារជីវិតលើកនេះ ។


រឿងទី ៣៖
នៅក្នុងប្រទេសកូរ៉េខាងជើង អ្នកដែលមានសិទ្ធិបើករថយន្តបាន មានតែមន្ត្រីកម្រិតខ្ពស់របស់រដ្ឋប៉ុនណោះ ហើយក្នុងចំនួន ១ ក្នុង ១០០ នាក់ក្នុងប្រទេស ដែលមានរថយន្តជារបស់ខ្លួនឯង ។


រឿងទី ៤៖
ប្រសិនបើចង់ស្តាប់ចម្រៀង ដើម្បីកម្សាន្តអារម្មណ៍ ចម្រៀងទាំងនោះត្រូវមានអត្ថន័យ «ជូនពរ» អ្នកដឹកនាំប៉ុនណោះ តែបើធ្វើផ្ទុយពីនេះ ទៅលួចស្តាប់ចម្រៀងមានអត្ថន័យផ្សេង នឹងនាំរឿងមកដាក់ខ្លួនហើយ ។


រឿងទី ៥៖
ក្នុងឆ្នាំ ២០០៧ ពលរដ្ឋម្នាក់ត្រូវប្រហារជីវិត នៅកណ្តាលហ្វូងមហាជនយ៉ាងច្រើនក្នុងកីឡដ្ឋានជាតិ ដោយសារ និាយាយទូរស័ព្ទឆ្លងប្រទេសជាមួយជនជាតិបរទេស , ក្នុងហេតុការណ៍នោះ ធ្វើឲ្យមនុស្សប្រជ្រៀតគ្នាស្លាប់ ៦នាក់ ។

រឿងទី ៦៖
វាមិនពិបាកទេក្នុងការមានឱកាសទៅអង្គុយ និងសំណេះសំណាលជាមួយមន្រ្តីកម្រិតខ្ពស់របស់កូរ៉េខាងជើង តែបើអ្នកគ្រាន់តែមាន «គំនិត និង”មតិផ្ទុយគ្នា” ជាមួយរបបកូរ៉េខាងជើង អ្នកនឹងត្រូវអញ្ជើញឱ្យកែប្រែអាកប្បកិរិយារបស់អ្នកភ្លាមៗ ។


រឿងទី ៧៖
ទោះជាមានថ្ងៃសម្រាកយូរក៏ដោយ តែបើអ្នកធ្វើដំណើរទៅទេសចរនៅបរទេស ដោយឆ្លងកាត់ប្រទេសកូរ៉េខាងត្បូង អ្នកនោះនឹងអស់សិទ្ធិត្រលប់មកចូលប្រទេសភ្លាម និងត្រូវតាមឃ្លាំមើលទៀតផង ។

រឿងទី ៨៖
ទោះជាកូរ៉េខាងជើងអះអាងថា ឲ្យពលរដ្ឋមានសេរីភាពកាន់សាសនាក៏ដោយ ប៉ុន្តែនៅពេលស្តី្រម្នាក់កាន់សាសនាគ្រិស្ត យកគម្ពីរទៅចែកចាយតាមផ្លូវ ក៏ស្រាប់តែត្រូវប្រហារជីវិតភ្លាម ដោយចោទពីបទឧក្រិដ្ឋ ។

រឿងទី ៩៖
ប្រទេសនេះអនុញ្ញាតឲ្យប្រើអ៊ិនធើរណេតបាន តែត្រូវឆ្លងកាត់ប្រព័ន្ធរបស់រដ្ឋប៉ុនណោះ តែប្រសិនបើព្យាយាមចូលប្រើវេបពីខាងក្រៅ ទោសស្មើនឹងការបង្កឧក្រិដ្ឋកម្ម ៕

ប្រភពី yaklai.com
(truststoreonline)
សិល្ប:ប្រពៃណីខ្មែរ ទទួលបានការគាំទ្រ សាទរនិងស្ញប់ស្ញែងពីប្រជាជពលរដ្ឋបេឡារូសយ៉ាងច្រើនកុះករ..!!
មិនធម្មតា បុរសម្នាក់បង្ហាញពីអារម្មណ៍ពីចរាចរណ៌ដែលគ្មានសណ្តាប់ធ្នាប់