ភាពអស្ចារ្យនៃដ្រូនរបស់ចិន ១.៣៧៤ គ្រឿង បង្កើតជារូប ១៦ បែប បំផ្លាញស្ថិតិពិភពលោក (ទស្សនាវីដេអូនូវភាពអស្ចារ្យ)
អ្នកផលិតដ្រូន (Drone) របស់ប្រទេសចិន បានបំផ្លាញស្ថិតិពិភពលោក ចូល «ហ្គីនេស វើលដ៍ រីខត» ដោយការបង្កើតច្រើនបំផុតលើពិភពលោក មានចំនួនទាំងអស់ ១.៣៧៤ គ្រឿង ហោះព្រមគ្នាក្នុងរយៈពេល ៣ នាទី ក្នុងកម្ពស់ ១ គីឡូម៉ែត្រ ។

ក្រុមហ៊ុន អ៊ីហាង អែគ្រីត ដែលជាអ្នកផលិតយន្តហោះគ្មានមនុស្សបើក (UAV) ជាក្រុមហ៊ុនខាងបច្ចេកវិជ្ជា របស់សហរដ្ឋអាមេរិកក្នុងការនាំយកដ្រូន មកហោះព្រមគ្នា ចំនួន ១.២១៨ គ្រឿង កាលពីពេលប្រកួតកីឡាអូឡាំពិក រដូវរងារនៅកូរ៉េខាងត្បូងកាលពីខែកុម្ភៈកន្លងមក ។

កាលពីថ្ងៃអាទិត្យ ទី ១ ឧសភា ឆ្នាំ ២០១៨ ក្រុមហ៊ុនបានយកដ្រូន ចំនួន ១៥៦ គ្រឿង មកហោះហើរបង្ហាញក្នុងរាត្រីកណ្តាលយប់ ក្នុងទីក្រុងស៊ីអាន ដែលជាទីក្រុងទេសចរណ៍សំខាន់របស់ចិន ដោយហោះឡើងបង្កើតជារូបភាព ១៦ បែប ។

ប្រទេសចិនបានទទួលជោគជ័យក្នុងការអភិវឌ្ឍបច្ចេកវិទ្យាយ៉ាងឆាប់រហ័ស ទាំងដ្រូន, Semiconductor និង មនុស្សយន្តនៅក្នុងខែសីហាឆ្នាំមុន ។ ចំណែកក្រុមហ៊ុន WL Intelligent Technologies ដែលជាក្រុមហ៊ុនរបស់ចិន ក៏បានបំផ្លាញស្ថិតិក្នុងការបង្ហាញមនុស្សយន្តលោតរាំស្រុះគ្នា ក្នុងពិភពលោកចំនួន ១.០៦៩ គ្រឿង តែស្ថិតិនេះត្រូវបំផ្លាញដោយក្រុមរបស់អ៊ីតាលី ក្នុងចំនួន ១.៣៧២ គ្រឿង កាលពីឆ្នាំ ២០១៦ ។


ដ្រូនរបស់ក្រុមហ៊ុនអ៊ីហាង អែគ្រីត លក់ក្នុងតម្លៃ ៣០០.០០០ ដុល្លារក្នុងមួយគ្រឿង ហើយកាលពីឆ្នាំកន្លងទៅ ខាងក្រុមហ៊ុនប្រកាសថា សម្រេចជោគជ័យក្នុងការសាកល្បងដ្រូន ផ្ទុកមនុស្សបានម្នាក់ និងអាចហោះបានល្បឿន ១៣០ គីឡូម៉ែត្រក្នុងមួយម៉ោង ។
ប្រភព ៖ bangkokbiznews
សិល្ប:ប្រពៃណីខ្មែរ ទទួលបានការគាំទ្រ សាទរនិងស្ញប់ស្ញែងពីប្រជាជពលរដ្ឋបេឡារូសយ៉ាងច្រើនកុះករ..!!
មិនធម្មតា បុរសម្នាក់បង្ហាញពីអារម្មណ៍ពីចរាចរណ៌ដែលគ្មានសណ្តាប់ធ្នាប់