ខ្លាំងបាត់! ខឹងគេរឹបអូសទ្រព្យសម្បតិ្ត គាត់លេងធ្វើបែបនេះ ហើយឈរផឹកតែធ្វើមិនដឹង…
រឿងរ៉ាវដ៏សែនហួសចិត្តមួយបានកើតឡើងនៅប្រទេសអង់គ្លេស ដែលបុរសចំណាស់ម្នាក់ ត្រូវបានក្រុមហ៊ុនមួយរឹបអូសយកទ្រព្យសម្បត្តិ បន្ទាប់ពីគាត់ក្ស័យធុន។

នៅថ្ងៃកើតហេតុ រថយន្ដដឹកឥវ៉ាន់បានរឹបអូសយកទ្រព្យសម្បត្តិរបស់បុរសនោះពីផ្ទះគាត់។ មិននឹកស្មានថា បុរសម្នាក់នេះខឹងចិត្តពេក ក្លាយជាថ្លើមធំ យកសាំងមកចាក់ដុតរថយន្ដព្រមទាំងរបស់របររបស់គាត់ឲ្យឆេះអស់គ្មានសល់។ បន្ទាប់មកទៀត គាត់មិនបានរត់អ្វីទេ។ គាត់នៅឈរផឹកតែ ដូចជាគ្មានរឿងអ្វីកើតឡើង ហើយរង់ចាំប៉ូលីសមកចាប់ខ្លួនតាមសំរួល។

ពេលនេះ បុរសវ័យ៦៥ឆ្នាំ ប្រឈមនឹងការជាប់ទោសចូលពន្ធធនាគារហើយ និង អាចជាប់ទោសយូរអង្វែងទៀតផង។ គាត់ថែមទាំងបានប្រលយពាក្យថា បើគាត់មិនអាចទុករបស់របរគាត់ទេ អ្នកណាក៏មិនអាចយកបានឡើយ។ ពេលនេះ ក្រុមហ៊ុនកំពុងតែទាមទារសំណងពីបុរសដៃដល់ម្នាក់នេះ ប៉ុន្ដែទំនងជាគ្មានបានអ្វីមកវិញទេ ព្រោះគាត់ក្ស័យធន់ទៅហើយ។


គេមិនទាន់បានសរុបថ្លៃរបស់របរដែលឆេះនោះទេ គ្រាន់តែដឹងថា រថយន្ដដឹកទំនិញដែលឆេះនោះអស់ថ្លៃជាង៤ម៉ឺនដុល្លា៕


សិល្ប:ប្រពៃណីខ្មែរ ទទួលបានការគាំទ្រ សាទរនិងស្ញប់ស្ញែងពីប្រជាជពលរដ្ឋបេឡារូសយ៉ាងច្រើនកុះករ..!!
មិនធម្មតា បុរសម្នាក់បង្ហាញពីអារម្មណ៍ពីចរាចរណ៌ដែលគ្មានសណ្តាប់ធ្នាប់