ក្មេងឆ្លាតយ៉ាងនេះប្រហែលជាមិនមានច្រើនទេ! 2ឆ្នាំសោះចេះអានអក្សរបែបនេះ (មានវីដេអូ)

1493 Views
June 5, 2018

ក្មេងប្រុសខ្មែរអាមេរិកាំងម្នាក់ បានព្យាយាមសិក្សាភាសារ និងអក្សរខ្មែររហូតបានចងចាំ និងអាចអានព្យញ្ជនៈទាំង ៣៣តួយ៉ាងច្បាស់ ខណៈកុមាររូបនេះទើបតែមានអាយុជាង២ឆ្នាំប៉ុណ្ណោះ។ ឪពុករបស់ក្មេងប្រុសរូបនេះបានបង្ហើបឱ្យដឹងថា សព្វថ្ងៃគ្រួសាររបស់លោករស់នៅក្នុងនៅក្រុង សាក់ក្រាមិនតូរដ្ឋកាលីហ្វរញ៉ានៃសហរដ្ឋអាមេរិក។

Image may contain: one or more people and indoor

Image may contain: 1 person

Image may contain: one or more people and stripes

ភរិយារបស់លោកជាស្ត្រីខ្មែរកម្ពុជាក្រោមហើយ លោក ខេមរា មានកូនប្រុសមួយអាយុជាង ២ឆ្នាំ ជាខ្មែរ ខ្មែរក្រោម-អាមេរិកាំង។ តាមរយៈវីឌីអូខ្លី ដែលមានរយៈពេលជាង ២នាទី ត្រូវបានលោក ខេមរា បង្ហោះលើបណ្តាញសង្គម Facebook  បង្ហាញពីសកម្មភាពរបស់កុមារ ចៅ មុនីឆលី (Charlie Moni Chao) កំពុងប្រឡងអានព្យញ្ជនៈ និងនិយាយភាសាខ្មែរ។ លើសពីនេះ កុមារ ឆលី បានចងចាំយ៉ាងច្បាស់នូវអក្ខរក្រមភាសាអង់គ្លេសនិងចេះអានជិត ២០០ពាក្យ នៃអក្សរអង់គ្លេស ស្របពេលកុមារខ្មែរភាគច្រើនមិនទាន់ចេះនិយាយបានត្រឹមត្រូវផង។

Image may contain: 3 people, people smiling

Image may contain: 2 people

លោក ចៅ មុនីខេមរា និយាយថាគ្រួសារខ្មែរនៅសហរដ្ឋអាមេរិក មិនគួរព្រួយបារម្ភរឿងកុមារកើតនៅទីនោះមិនចេះភាសា និងអក្សរបរទេសឡើយ។ ផ្ទុយទៅវិញគ្រួសារខ្មែរនិងខ្មែរកម្ពុជាក្រោមគួរបារម្ភកូនរបស់ខ្លួនមិនអាចនិយាយ និងអានអក្សរខ្មែរបាន។លោក ខេមរា៖ “ការបាត់បង់ភាសាកំណើត ស្មើរនឹងបាត់បង់សេចក្តីថ្លៃថ្នូររបស់ខ្លួន។ សព្វថ្ងៃនៅសហរដ្ឋអាមេរិកមានគ្រួសារខ្មែរជាច្រើនបាននិងកំពុងបណ្តោយកូនរបស់ខ្លួនបោះបង់ភាសាកំណើត។

Image may contain: 1 person

មូលហេតុបណ្តាលឱ្យពួកគេមិនចេះនិយាយ ឬអានអក្សរខ្មែរមាន ៣យ៉ាង។ ទី១ ក្នុងគ្រួសារគ្មានចាស់ទុំ ឬម្តាយឪពុកនៅផ្ទះ។ មានន័យថា ពួកគាត់ទៅធ្វើការពីព្រឹកដល់ល្ងាច ហើយគ្មាឱកាសប្រើប្រាស់ភាសាកំណើតនឹងកូន។ ទី២ កូន ៗ មិនមានចេតនាចង់ចេះនិយាយភាសាខ្មែរ។ ពួកគេនិយាយតែភាសាអង់គ្លេស ហើយឱ្យតម្លៃថា ខ្លួនជាជនជាតិអាមេរិកាំង។ ទី៣ មិនសូវមានការបង្ហាត់បង្រៀននៅតាមវត្តអារាម និងសហគមន៍។លោក ខេមរា លើកឡើងថាភាគច្រើនម្តាយឪពុកនៅស្រុកអាគាំងតែងមមារញឹកនឹងការងារ។ ដូច្នេះហើយ ពួកគេតែងឱ្យកូន ៗ មើលវីឌីអូ យូធូប (Video YouTube) ឬលេងហ្គេម (Game) ដោយមិនបានតាមដានកូន ៗ។

Image may contain: 1 person

 

ដោយឡែកសម្រាប់លោកផ្ទាល់ បើទោះបីរវល់ខ្លាំងក៏លោករិះរកវិធីដើម្បីបណ្តុះបណ្តាលភាសា និងអក្សរខ្មែរដល់កូន។ លោក ខេមរា ចែករំលែកដូច្នេះ៖ ម្តាយ ឪពុក ឬចាស់ទុំគួរអន្ទោងកូន ៗ មកញ៉ាំបាយជុំគ្នា។ ក្រោយមកឆ្លៀតពេលដាស់តឿន ប្រដៅពួកគេដោយនិយាយភាសាខ្មែរ និងព្យាយាមកាត់បន្ថយការលេងហ្គេម។ ក្រៅពីនេះ ពួកគាត់ត្រូវគ្រប់គ្រងឱ្យបានវីឌីអូ យូធូប ដែលកូន ៗមើល។ តើកូនមើលអ្វី? រៀនតាមស្អី? និយាយស្អី? ព្រោះថា ការធ្វើបែបនេះ ទើបយើងដឹងថាកូនចូលចិត្តមើលអ្វី នឹងកូនចង់និយាយអ្វី។

 

Image may contain: one or more people

ចំពោះវិធីបង្រៀនភាសាខ្មែរវិញ លោកឱ្យដឹងថា៖ យើងដឹងហើយថា ក្មេង ៗចូលចិត្តមើលវីឌីអូ យូធូប។ ដូច្នេះ យើងគួរព្យាយាមសរសេរអក្សរនៅនឹងក្រដាស់ ហើយអាន ឬច្រៀងតាមភ្លេងមួយណាដែលកូនចូលចិត្ត។ រួចថតជាវីឌីអូ ដើម្បីទុកឱកូនមើល និងអាន ឬច្រៀងតាម។ ប៉ុន្តែ សូមកុំភ្លេចបិទប្រព័ន្ធអ៊ីនធើណែត ចៀសវាងកុមារបើកមើលវីឌីអូ យូធូប។ មួយវិញទៀត ម្តាយ ឪពុកគួរព្យាយាមយកព្យញ្ជនៈ ឬពាក្យខ្មែរផ្សេង ៗច្នៃជាបទចំរៀង ហើយច្រៀងបំពេរកូនដេក។ ការធ្វើបែបនេះ កូនងាយនឹងចងចាំ។ មានពេលខ្លះ កូនរបស់អ្នកអាចយល់សុបិនច្រៀង ឬអានអក្សរដោយមិនដឹងខ្លួន។” បើតាមលោក ចៅ មុនីខេមរា វិធីប៉ុន្មានខាងលើនៅតែមិនគ្រប់គ្រាន់ បើសិនម្តាយ ឪពុកមិនមានពេលត្រួតពិនិត្យ និងសរសេរអក្សរឱ្យកូនរៀនអានទេ។

Image may contain: 2 people, people sitting and indoor

ស្ថិតិស្រង់ដោយរដ្ឋាភិបាលសហរដ្ឋអាមេរិកចុងក្រោយបង្អស់នៅឆ្នាំ២០១០ ខ្មែរអាមេរិកាំងមានប្រមាណជិត ៣០ម៉ឺននាក់។ ខ្មែរអាមេរិកាំង គឺគេសំដៅទៅលើជនជាតិខ្មែរ ខ្មែរកាត់ចិន ខ្មែរកាត់វៀតណាម ជនជាតិចាម និងក្រុមជនជាតិដទៃទៀត ដែលបានកើត ធំ ឬទៅពីប្រទេសកម្ពុជា៕

Cr:Moni K. Chao

Facebook Comment

Related Articles