តួឯកកូរ៉េ Lee Min Ho ចែកផ្លូវជាមួយ Suzy ហើយ!

525 Views
November 17, 2017

ក្រោយពីមានទំនាក់ទំនងស្នេហារយៈពេល២ឆ្នាំ ទីបំផុត Lee Min Ho និង Suzy សម្រេចបែកគ្នា ជាផ្លូវការ កាលពីពេលថ្មីៗនេះ។

រឿងរ៉ាវចែកផ្លូវគ្នា ក៏បានបញ្ជាក់ច្បាស់ពីផលិតកម្មរបស់អ្នកទាំងពីរ គឺ JYP និង MYM Entertainment ថា ពួកគេពិតជាបញ្ចប់ស្នេហាមែន ប៉ុន្ដែពួកគេនៅតែជាមិត្តល្អនឹងគ្នា។

យ៉ាងណាគេមិនបានប្រាប់ពីមូលហេតុ និង ចែកផ្លូវគ្នាតាំងពីពេលណានោះទេ ព្រោះវាជារឿងផ្ទាល់ខ្លួនរបស់អ្នកទាំងពីរ។

សព្វថ្ងៃ បុរសសង្ហា Lee Min Ho កំពុងជាប់កាតព្វកិច្ចបម្រើយោធា ចំណែក Suzy កំពុងមមាញឹកនឹងការងារសិល្បៈ។ អ្នកគាំទ្រខ្លះទាយថា មូលហេតុបណ្ដាលមកពីពួកគេជាប់រវល់រៀងៗគ្នាពេក គ្មានពេលវេលាឲ្យគ្នានោះទេ។

ប្រភព៖ koreaboo

Facebook Comment

Related Articles