រថភ្លើងជប៉ុនចេញមុនម៉ោងត្រឹមតែ២០វិនាទី ក្រុមហ៊ុនចេញមុខសុំទោសជាផ្លូវការ

2643 Views
November 17, 2017

នៅលើលោកយើងនេះ ប្រហែលមានតែប្រទេសជប៉ុនទេ ដែលគិតថា ការយឺតយ៉ាវ២០វិនាទី គឺជារឿងធំដុំ មិនធម្មតា ចាំបាច់ត្រូវតែពោលពាក្យសុំទោស។

តួយ៉ាង ក្រុមហ៊ុនរថភ្លើងក្នុងប្រទេសនេះ បានថ្លែងការសុំទោសជាសាធារណៈ នៅពេលដែលរថភ្លើងខ្លួន មានកំហុសតិចតួច ស្ទើរតែគ្មាននរណាចាប់អារម្មណ៍ផង។

កាលវិភាគចេញរថភ្លើងនៅម៉ោង 9:44:40 ប៉ុន្ដែ រថភ្លើងបានចេញនៅម៉ោង 9:44:20 មុនម៉ោងត្រឹមតែ២០វិនាទីប៉ុណ្ណោះ មិនដល់១នាទីផង។ ចំណែកអ្នកដំណើរក៏គ្មានអ្នកណាម្នាក់បានត្អូញត្អែរឬខឹងសម្បារពីរឿងនេះដែរ។

អ្នកលេងអ៊ីនធើណែតបានការភ្ញាក់ផ្អើលយ៉ាងខ្លាំងចំពោះការសុំទោសនេះ ប៉ុន្ដែក៏ជារឿងមួយដែលគួរឲ្យកោតសរសើរចំពោះប្រទេសជប៉ុនដែលផ្ដល់តម្លៃខ្ពស់លើពេលវេលានិងការយឺតយ៉ាវ៕

 

ប្រភព៖ nextshark

Facebook Comment

Related Articles