រវល់តែថតរឿង Jack Ma ធ្លាក់ដំណែងពីសេដ្ឋីលេខ១ហើយ

4264 Views
November 17, 2017
Tags:

ស្ថាបនិករបស់ក្រុមហ៊ុនយក្ស Alibaba លោក Jack Ma បានរំកិលចំណាត់ថ្នាក់ពីមហាសេដ្ឋីលេខ១នៅចិន ទៅលេខ៣ វិញ កាលពីថ្មីៗនេះ។


ទោះបីជាទ្រព្យសម្បត្តិរបស់លោកបានកើនឡើងដល់ ៣៨,៦ពាន់លាន ប៉ុន្តែគូប្រជែងរបស់លោកបានឆក់ដំណែងជាអ្នកមានជាងគេនៅប្រទេសចិនរបស់លោកបាត់ទៅហើយ។

 

 

 

 

តំណែងសេដ្ឋីលេខ២ ពេលនេះបានទៅលើលោក Ma Hauteng ដែលជាសេដ្ឋីផ្នែកបច្ចេកវិទ្យា ខណៈទ្រព្យសម្បត្តិលោកកើនឡើងជាង ៦០% ស្មើនឹង ៣៩ពាន់លានដុល្លា។

រីឯ មហាសេដ្ឋីលេខ១ថ្មីរបស់ចិន មានឈ្មោះថា Hui Ka Yan ជាអ្នកជំនួញខាងអចលនទ្រព្យ មានទ្រព្យកើនឡើងដល់ទៅ ៤០០% ធ្វើឲ្យទ្រព្យសរុបរបស់លោកស្មើនឹង ៤២,៥ពាន់លានដុល្លា បន្ទាប់ពីតម្លៃភាគហ៊ុនរបស់ក្រុមហ៊ុនលោកកើនឡើងខ្លាំង៕

 

 

 

ប្រភព៖ bbc

Tags:

Facebook Comment