អស់ព្រលឹងព្រលះហើយ បើរន្ទះបាញ់យន្ដហោះផ្ទាល់ៗអញ្ចឹង (វីឌីអូ)
694 Views
November 18, 2017
Tags: រន្ទះបាញ់
ទិដ្ឋភាពដ៏គួរឲ្យខ្លាច នៅពេលដែលយន្ដហោះកំពុងតែហោះឡើង ស្រាប់តែមានរន្ទះធំមួយបាញ់ចំ ត្រូវបានគេថតនិងយកមកបង្ហោះ មើលទៅក៏ស្រៀវជំនួសអ្នកដំណើរនៅក្នុងនោះដែរ។
យន្ដហោះនេះបានហោះចេញពីទីក្រុង Amsterdam ប្រទេសហូល្លង់ កំឡុងពេលដែលមេឃកំពុងតែខ្មៅ អួរអាប់។ ទើបតែហោះបានបន្ដិច ក៏ឃើញរន្ទះបាញ់ឆ្វាច តែម្ដង។ ជាសំណាងដែលយន្ដហោះមិនជួបហេតុការណ៍អាក្រក់ ហើយអាចហោះបានជាធម្មតា។
ទោះបីជាយ៉ាងណា យន្ដហោះត្រូវបានផលិតឡើងដោយធន់នឹងរន្ទះ ព្រោះតែវាងាយរងនឹងកត្ដាធម្មជាតិមួយនេះ។ មានការប៉ាន់ស្មានថា ជាមធ្យម គ្រប់យន្ដហោះអាមេរិក តែងតែរងរន្ទះបាញ់ ១ដង ជារៀងរាល់ឆ្នាំ៕
ប្រភព៖ mirror
Tags: រន្ទះបាញ់