ប៉ាៗថតស្ទីល selfie តាមកូន ឥឡូវល្បីជាងកូនទៀត!

580 Views
November 18, 2017
Tags:

ថ្ងៃមួយ លោក Chris Burr Martin ដែលជាឪពុក បានប្រទះឃើញគណនី Instagram របស់កូនស្រី ពោរពេញទៅដោយរកថត selfie ប្លែកៗ។ បន្ទាប់មក គាត់ក៏សម្រេចចិត្តបង្កើតគណនីមួយរបស់ខ្លួនឯងដែរ ដោយបង្ហោះរូបថត យកស្ទីលនិងការស្លៀកពាក់តាមកូនស្រី យ៉ាងគួរឲ្យអស់សំណើច។

ពេលនេះ កូនស្រីគាត់មានអ្នកគាំទ្រប្រមាណ ៧ម៉ឺននាក់ ប៉ុន្ដែគាត់បានល្បីជាងកូនស្រីទៅទៀតគឺមានហ្វេនរហូតដល់ទៅ ១៥ម៉ឺន។

មូលហេតុដែលគាត់សុខចិត្តធ្វើរឿងកំប្លែងដូច្នេះ ព្រោះគាត់ចង់ឲ្យប្រុសៗដែលតែងតែ comment លេបខាយដាក់កូនស្រីរបស់គាត់ ដឹងថា ឪពុករបស់នាងក៏តាមដាន comment ដែរ ហើយគាត់ឃើញអ្នកគាំទ្រពេញចិត្តនឹង selfie របស់គាត់ គាត់ក៏សប្បាយចិត្តនឹងបង្ហោះរូបប្លែកៗបន្ដទៀតទៅ។

ចំណែកឯនារីជាកូន បាននិយាយថា ឪពុករបស់នាងចង់ដាស់តឿនពីការស្លៀកពាក់និងកាយវិការរបស់នាងដែលបង្ហោះលើអ៊ីនធើណែត ព្រោះពេលខ្លះនាងបញ្ចេញរាងកាយជ្រុលលើសលួស ជាដើម។ រឿងនេះធ្វើឲ្យនាងចេះគិតជាងមុន មុនពេលដែលសម្រេចចិត្តបង្ហោះរូបនីមួយៗ៕

Tags:

Facebook Comment

Related Articles