ក្បួនងាយៗ​ ដើម្បីឲ្យចៅហ្វាយនាយពេញចិត្តនឹងរូបអ្នក

119 Views
November 18, 2017

ក្នុងនាមជាបុគ្គលម្នាក់ នរណាក៏ចង់ទទួលបានការស្រឡាញ់ពេញចិត្តពីចៅហ្វាយរបស់ខ្លួន ដោយសារតែការខំប្រឹងប្រែងនិងលទ្ធផលការងាររបស់យើងម្នាក់ដែរៗ។ យោងតាមការស្រាវជ្រាវ និង មតិយោបល់របស់អ្នកជំនាញ គេអាចសង្ខេបពីវិធីសាស្រ្តមួយចំនួន ដែលអាចខាបយកចិត្តមេរបស់យើងបាន។ ដូច្នេះសូមកុំភ្លេចសាកល្បងអនុវត្តក្បួនខាងក្រោមនេះ ដែលយើងចែករំលែកណា៖

១. ផ្ញើ email ឲ្យចៅហ្វាយដឹងពីអ្វីដែលអ្នកសម្រេចបាន រៀងរាល់សប្ដាហ៍
ជាធម្មតា ចៅហ្វាយតែងតែចង់តាមដានពីសកម្មភាពការងាររបស់បុគ្គល ដូចនេះ សូមកុំភ្លេចសង្ខេបពីការងារដែលអ្នកធ្វើបានជោគជ័យក្នុងសប្ដាហ៍នីមួយៗ។

២. ប្រសិនបើចៅហ្វាយសួរយោបល់ ត្រូវឆ្លើយតាមត្រង់និងប្រើសម្ដីសមរម្យ
ធម្មតាចៅហ្វាយចង់បានការវាយតម្លៃនិងយោបល់របស់យើង ដូច្នេះ សូមប្រាប់តាមត្រង់ ប៉ុន្ដែក្នុងលក្ខណៈរិះគន់ដើម្បីស្ថាបនា មិនមែនជាន់ពន្លិចឡើយ។

៣. ប្រាប់ពីមហិច្ឆិតាក្នុងការងាររបស់អ្នក
អ្នកត្រូវប្រាកដថា ចៅហ្វាយដឹងច្បាស់ពីប្រាក់ខែនិងដំណែងដែលអ្នកប៉ងប្រាថ្នា ឬ ឱកាសផ្សេងៗដែលអ្នកចង់បាន ព្រោះបើគាត់ដឹងពីអ្វីដែលអ្នកចង់បាន គាត់នឹងផ្ដល់ឱកាសឲ្យអ្នកសាកល្បងជាបន្ដបន្ទាប់។

៤. ចេញមុខជួយការងារសំខាន់ៗ
អ្នកត្រូវមានភាពស្មោះត្រង់ ក្នុងបំណងចង់ជួយស្ថាប័ន ហើយត្រូវប្រាកដថា ការងារដែលអ្នកចង់ជួបរ៉ាប់រងមិនលើសពីសមត្ថភាពរបស់អ្នក។

៥. បង្ហាញចំណាប់អារម្មណ៍ចំពោះជីវិតផ្ទាល់ខ្លួនរបស់ចៅហ្វាយអ្នក
អ្នកអាចសាកសួរ សុខទុក្ខរបស់គ្រួសារគាត់ ឬ ការចំណាយពេលនាចុងសប្ដាហ៍របស់គាត់ ដើម្បីធ្វើឲ្យទំនាក់ទំនងអ្នកទាំងពីរកាន់តែប្រសើរឡើង។

៦. សុំយោបល់ពីចៅហ្វាយនាយ
ការសុំយោបល់ពីគាត់ អាចនឹងធ្វើឲ្យភាពជាដៃគូរបស់អ្នកនិងចៅហ្វាយកាន់តែប្រសើរឡើង ហើយគាត់អាចនឹងកាន់តែគាំទ្រគំនិតរបស់អ្នកថែមទៀតផង។

៧. ទៅធ្វើការឲ្យបានលឿន មុនពេលវេលា
អ្នកដែលមកធ្វើការបានលឿន គេជឿថា​អាចសម្រចការងារបានខ្ពស់ជាង និង មានប្រសិទ្ធភាពជាង អ្នកដែលមកធ្វើការយឺត ហើយគ្មានមេណាចូលចិត្តបុគ្គលមកធ្វើការយឺតយ៉ាវនោះទេ។

៨. កុំភ្លេចអរគុណមេ ពេលដែលគាត់ផ្ដល់មតិយោបល់ដល់អ្នក
សូមនិយាយថាអរគុណ និង បង្ហាញការដឹងគុណដល់គាត់ផង។

៩. ប្រឈមមុខនឹងបញ្ហា និង ត្រៀមខ្លួនចំពោះដំណោះស្រាយ
ប្រសិនបើអ្នកនិយាយតែពីបញ្ហា នោះមិនល្អឡើយ​ សូមស្វែងរកនូវដំណោះស្រាយផង។

ប្រភព៖ businessinsider

Facebook Comment