ទំនើបមែន! ​​រុស្ស៊ីបានបង្កើតឧបករណ៍មួយសម្រាប់ដាស់អ្នកបើកបរពេលងងុយគេង

149 Views
November 18, 2017

អ្នកជំនាញវយ័ក្មេងជនជាតិរូស្ស៊ីមួយក្រុមបានបង្កើតឧបករណ៍តំបូងបង្អស់ដែលមានឈ្មោះថា​ “Awake Inspector” វាមានមុខងារសម្រាប់ក្រើនរំលឹកអ្នកបើកបរពេលងងុយគេង ព្រមទាំងជួយបង្កើនសុវត្ថិភាពក្នុងការបើកបរ។​

ឧបករណ៍ប្រភេទនេះមានលទ្ធភាពក្នុងការស្គេនផ្ទៃមុខរបស់អ្នកបើកបរ​ ហើយវាក៏អនុញ្ញាតឲ្យកំណត់បានពីភាពងងុយគេងឬការបាត់បង់ចំណាប់អារម្មណ៍របស់អ្នកបើកពេលកំពុងធ្វើដំណើរ ដោយបន្លឺឡើងជាសម្លេងនិងភ្លើងសញ្ញាព្រមានដើម្បីដាស់តឿន។​

សំណួរមួយបានចោទសួរទៅកាន់អ្នកផលិតរបស់ ”Awake Inspector”​​ លោក Vladslav Lesovoy ថា៖ តើមានចំណុចពិសេសអ្វីដែលធ្វើឲ្យឧបករណ៍នេះខុសពីនាឡិការោទិ៍? លោកបានឆ្លើយថា៖ នាឡិការោទិ៍សម្រាប់អ្នកបើកបរទូទៅ បន្លឺឡើងតែនៅពេលដែលអ្នកបើកគេងងោកក្បាលចុះតែប៉ុណ្ណោះ ហើយវាគ្មានអ្វីពិសេសឡើយព្រោះឧបករណ៍ទាំងនោះបន្លឺឡើងពេលដែលមនុស្សបានបិទភ្នែកបាត់ទៅហើយ។ ដោយឡែកអ្វីដែលធ្វើឲ្យ ”Awake Inspector” ​ប្លែកគឺត្រង់ថា វាអាចការពារអ្នកកាន់ចង្កូតកុំឲ្យគេងលក់។

ឧបករណ៍ថ្មីរបស់ប្រទេសរូស្ស៊ីនេះ​ ពិតជាមានអត្ថប្រយោជន៍សម្រាប់ អ្នកបើកបរទូទៅ ក៏ដូចជា អាកាសយាននិក​ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ដែលបណ្តាលមកពីការអស់កម្លាំងនិងការដេកលក់។

យោងតាមរបាយការណ៍នៃគ្រោះថ្នាក់បណ្ដាលមកពីការគេងពេលបើកបររបស់ National Sleep Foundation ឆ្នាំ2005 បានបង្ហាញថា 60% នៃអ្នកបើកបរ (ប្រហែល 168 លាននាក់) បាននិយាយថាពួកគេបានបើករថយន្តខណៈពេលដែលមានអារម្មណ៍ងងុយគេង។​ ក្នុងនោះ 37% (103 លាននាក់) បានគេងលក់ពេលកំពុងកាន់ចង្កូតឡាន។

គុណភាពនៃវីដេអូកាម៉េរាបានអនុញ្ញាតឲ្យឧបករណ៍នេះដំណើរការបានទាំងពេលងងឹត ព្រមទាំងផ្ដល់ឲ្យនូវពត៌មានច្បាស់លាស់ទៀតផង។​ វាបានប្រើបច្ចេកវិទ្យា 32-bit 1-core ARM processor និង software ហើយថែមទាំងមិនតម្រូវឱ្យមានឧបករណ៍បន្ថែមណាមួយដែលចាំបាច់ត្រូវដាក់នៅលើកម្មវិធីបញ្ជានោះទេ។

ប្រភព៖​ sputniknews

ដោយ៖​​Taylor

Facebook Comment

Related Articles