Kimberly បង្ហាញទឹកមុខសប្បាយចិត្ត ពេលមិត្តប្រុសធ្វើរឿងដ៏ប្រពៃចំពោះអ្នកមានគុណ

168 Views
November 22, 2017

តារាសម្ដែងល្បីប្រចាំប្រទេសថៃ និង ជាគូស្នេហ៍ដ៏ផ្អែមល្ហែមដែលលោកអ្នកបានស្គាល់រួចមកហើយគឺកញ្ញា Kimberly និង លោក Mark Prin ដែលពួកគេបានចាប់ផ្ដើមទំនាក់់ទំនងស្នេហា បន្ទាប់ពីបានសម្ដែងរឿង «លួចស្នេហ៍តាមអនឡាយ» ។

កាលពីព្រឹកថ្ងៃទី ២២ នេះ តារាសម្ដែងប្រុសលោក Mark Prin បានបួសសាងផ្នូសដើម្បីសងគុណឪពុកម្ដាយ។ ក្នុងនោះ គេបានសំគាល់មើលទៅ Kimberly ដែលជាសង្សារ បានបង្ហាញនូវអារម្មណ៍រំភើប និង សប្បាយរីករាយ ពេលបានឃើញមនុស្សជាទីស្រឡាញ់បំពេញនូវក្ដីកតញ្ញូសងគុណចំពោះឪពុកម្ដាយដូច្នេះ។

ក្នុងនោះផងដែរ គេក៏ឃើញមានវត្តមានតារាប្រុសស្រីល្បីៗប្រចាំប្រទេសថៃមានដូចជា Anne, Diana, Margie និងស្វាមី ជាដើម ក៏បានចូលរួមក្នុងពីធីនោះដែរ ។ តោះមកមើលកំរងរូបភាពនាពេលកម្មវិធីបួសទាំងអស់គ្នា ៖

Facebook Comment

Related Articles