ជិតដាច់ឆ្នាំហើយ ចង់ទិញប្រតិទិនឆ្នាំ២០១៨ រូប Putin អត់?

109 Views
November 23, 2017

ប្រិយមិត្តដែលនិយមតាមដានព្រឹត្តការណ៍ពិភពលោក ច្បាស់ជាមានអារម្មណ៍ពេញចិត្ត ស្ងើចសរសើរចំពោះបុរសដ៏មានឥទ្ធិពលក្នុងលោក Vladimir Putin មិនខាន។

ដូច្នេះ ខណៈពេលដែលឆ្នាំ២០១៧ជិតបញ្ចប់ទៅ ក៏មានការដាក់លក់ប្រតិទិនរបស់លោកប្រធានាធិបតី Putin យ៉ាងគគ្រឹកគគ្រេង នៅលើគេហទំព័រ Ebay។

មើលទៅប្លែកភ្នែកម៉្យាងដែរ ព្រោះធម្មតា ប្រតិទិនមានតែរូបទេសភាព ធម្មជាតិ ឬ សត្វ ជាដើម។

នេះជាឱកាសល្អ សម្រាប់ប្រិយមិត្តរបស់កំពូលមេដឹកនាំពិភពលោក Putin សូមកុំភ្លេចកុំម៉្មង់ទិញណា! អាចទិញជូនគ្រួសារ និង មិត្តភក្ដិ ពេលថ្ងៃបុណ្យណូអែលក៏បាន!

ចុច link នេះ ដើម្បីចូល order៖ ebay

 

Facebook Comment