អុញនោះ! ពលកម្មសិស្សខុសច្បាប់ត្រូវបានរកឃើញនៅរោងចក្រផលិត iPhone X

521 Views
November 25, 2017

ក្រុមហ៊ុនAppleនិងដៃគូសហការដ៏ធំរបស់ខ្លួនបានសារភាពថា មាននិស្សិតចិនមួយចំនួនតូចបានធ្វើការលើសម៉ោង​ដែលបំពានទៅនឹងច្បាប់ការងារ។

និស្សិតស្មគ្រ័ចិត្តមួយចំនួនបានធ្វើការឲ្យក្រុមហ៊ុន Foxconn​ របស់ចិន លើសពី១១ម៉ោងក្នុងមួយថ្ងៃដែលជាកម្មសិក្សារបស់សាលា។

ក្រុមហ៊ុនAppleបានបញ្ជាក់ថា និស្សិតហាត់ការអស់ទាំងនោះពិតជាបានទទួលនូវអត្ថប្រយោជន៍និងសគុណមួយចំនួនមែន ប៉ុន្ដែពួកគេមិនគួរត្រូវបានគេអនុញ្ញាតឲ្យធ្វើការលើសម៉ោងនោះទេ។

កាលពីមុនក្រុមហ៊ុន Apple និង Foxconn ធ្លាប់ត្រូវបានគេចោទប្រកាន់ពីបទល្មើសពលកម្មដែរ ប៉ុន្ដែពួកគេបានព្យាយាមបញ្ចេញរបាយការណ៍ប្រចាំឆ្នាំស្ដីពីដៃគូសង្វាក់ផលិតកម្ម។

រឿងអាស្រូវនេះត្រួវបានប្រកាសក្នុងកំឡុងពេលដែលតម្រូវការទីផ្សាររបស់ iPhone X បានកើនឡើងរយៈពេលចុងក្រោយនេះ។

យោងតាមរបាយការណ៍របស់ Financial Times​បានបង្ហាញថា និសិ្សតហាត់ការចិនចំនួន៦នាក់ដែលមានអាយុពី​១៧ដល់១៩ឆ្នាំ​ ត្រូវបានសាលាបង្ខំឲ្យចូលរួមកម្មសិក្សានេះ ដែលជាតម្រូវការដើម្បីបញ្ចប់ការសិក្សារបស់ពួកគេ។

Foxconn បាននិយាយថា៖​ «ជាក់ស្ដែងគោលការណ៍របស់ក្រុមហ៊ុនយើងគឺមិនអនុញ្ញាតឲ្យនិសិ្សតហាត់ការធ្វើការលើសពី៤០ម៉ោងក្នុងមួយសប្ដាហ៏នោះទេ ផ្ទុយទៅវិញសាលាមួយចំនួនបែរជាមិនមានការយកចិត្តទុកដាក់គោរពតាមបទបញ្ជានេះសោះ។»

ជាការឆ្លើយតបក្រុមហ៊ុនAppleបានបញ្ជូនបុគ្គលិករបស់គេ ដើម្បីទៅដោះស្រាយបញ្ហាទាំងនោះ។

Facebook Comment

Related Articles