សេដ្ឋីវ័យក្មេងជាងគេលើលោក ធ្វើរឿងមួយដូចគ្នានឹងថៅកែ Facebook និង Bill Gates
652 Views
November 25, 2017
Tags: សេដ្ឋីវ័យក្មេង
ក្នុងវ័យខ្ទង់២០ឆ្នាំ នរណាៗក៏ខំប្រែងប្រែងរៀនឲ្យចប់ចុងចប់ដើម និង សន្សំលុយកាក់ដែរ។ ប៉ុន្ដែ សម្រាប់បណ្ដាមហាសេដ្ឋីដែលមានខួរក្បាលឆ្លាតជាងមនុស្សធម្មតា ការសិក្សានៅសាលារៀនមិនសំខាន់នោះទេ។
ជាក់ស្ដែង ប្រិយមិត្តបានដឹងហើយថា មហាសេដ្ឋី Bill Gates និង Mark Zuckerberg បានបោះបង់ចោលការសិក្សាថ្នាក់ឧត្តមសិក្សា ទាំងរៀនមិនទាន់ចប់។
ស្រាបតែពេលនេះ មហាសេដ្ឋីវ័យក្មេងជាងគេ ឈ្មោះ John Collison វ័យ២៧ឆ្នាំ ក៏ជានិស្សិតដែលឈប់រៀន មុនពេលបញ្ចប់ការសិក្សា ដូចគ្នា។
John Collison ធ្លាប់ជានិស្សិតរបស់សាលាដ៏ល្បីល្បាញ Harvard។ ប៉ុន្ដែ លោក និង បងប្រុសបានក្លាយជាសេដ្ឋី បន្ទាប់ពីបង្កើត Software ឈ្មោះ Auctomatic ហើយលក់បាន៥លានដុល្លា រួចទើបបោះបង់ការសិក្សាបែបនេះ។
សព្វថ្ងៃ ពួកគេជាម្ចាស់ក្រុមហ៊ុន Stripe ហើយ John Collison មានទ្រព្យសម្បត្តិសរុប ១,១ ពាន់លានដុល្លា។
ប្រភព៖ ladbible
Tags: សេដ្ឋីវ័យក្មេង