អីគេ? យកកាហ្វេទៅធ្វើសាំងឡានក្រុង?

477 Views
November 25, 2017

អង់គ្លេសបានចាប់ដៃសហការជាមួយក្រុមហ៊ុន Shell and Argent Energyដើម្បីបង្កើតប្រេងសាំងដែលផលិតពីកាហ្វេសម្រាប់ចាក់ឡានក្រុង។

ក្រុមហ៊ុននេះបានផលិតប្រេងកាហ្វេចំនួន៦០០០លីត្ររួចមកហើយ សម្រាប់ការសាកល្បងនៃគម្រោងរបស់អាជ្ញាធរដឹកជញ្ជូននៅទីក្រុងឡុងដ៏។

ស្ថាបនិកវយ័ក្មេងលោកArthur Kayបាននិយាយថា៖ វាគឺជាឧទាហរណ៍ដ៏ល្អមួយដែលយើងអាចធ្វើបានសម្រាប់បរិស្ថាន។

កាកសំណល់កាហ្វេជាច្រើនដែលសល់ពីការប្រើប្រាស់ត្រូវបានប្រមូលពីហាងកាហ្វេ និងរោងចក្រនានា ដើម្បីយកទៅឆ្នៃឡើងវិញដោយលាយជាមួយប្រេងឥន្ធនៈផ្សេងៗដើម្បីបង្កើតជីវឧស្ម័ន B20ឲចេញជាប្រេងម៉ាស៊ូតសម្រាប់ចាក់ឡាន។

Bio-Beanបានប៉ាន់ប្រមាណថា ជនជាតិអង់គ្លេសអាចផលិតកាកសំណល់កាហ្វេបាន៥០០០០០តោនក្នុងមួយឆ្នាំ ដែលភាគច្រើនត្រូវបានគេចាក់ចោលនៅតំបន់គំនរសម្រាម។

លើសពីនេះទៅទៀតក្រុមហ៊ុននេះក៏បានផលិត “coffee logs”ដែលអាចប្រើជំនួសឲអុសនិងចង្រ្កានហ្គាសផងដែរ។

យ៉ាងណាមិញវាមិនទាន់មានការយល់ព្រមជាលក្ខណៈផ្លូវការណាមួយសម្រាប់ការប្រើប្រាស់នៅក្នុងទីក្រុងឡុងដ៏នៅឡើយទេ។ គម្រោងនេះអាចនឹងបន្ដសក្កានុពលរបស់ខ្លួននៅសហរដ្ធអាមេរិកដោយសារប្រជាជននៅទីនោះ ចូលចិត្តផឹកកាហ្វេ។

ប្រភព៖ cnn

ដោយ៖ Taylor

Facebook Comment

Related Articles