វិធីដាំត្រប់វែងដើម្បីទទួលបានផលច្រើន
* ការជ្រើសរើសពូជ
– ជ្រើសរើសពូជត្រប់ណាដែលទុំល្អ និងប្រភេទពូជដែលមានតម្រូវការទីផ្សារខ្ពស់
– ដាក់បណ្តុះគ្រាប់ពូជក្នុងកន្ទោងសម្រាប់យកដាំ
– បន្ទាប់មកជ្រើសរើសកូនដែលថ្លោសៗល្អមកដាំ។



* ការរៀបចំដី
– មុនពេលដាំយើងភ្ជួរ២ទៅ៣ដង ដើម្បីកំចាត់ស្មៅ និងឲ្យដីធូរ
– លើករងដាំ ទទឹងប្រមាណ៦តឹក កម្ពស់២តឹក បណ្តោយតាមទំហំដី
– កាប់រណ្តៅដាំដែលមានទំហំ២តឹកបួនជ្រុង ជម្រៅ២តឹក ចន្លោះពីដើមនីមួយៗកន្លះម៉ែត្រ
– ដាក់ជីកំប៉ុស្ត ជីលាមកសត្វស្ងួត និងកំទេចស្លឹកឈើចូល រួចយកដីលុបរណ្តៅ។



* ការដាំដុះ
– យកកូនត្រប់ដែលថ្លោសល្អនិងមានសុខភាពល្អដែលមានដុះ៤-៥ស្លឹក មកដាក់ដាំក្នុងរណ្តៅរួចស្រោចទឹកអោយសើមល្មម។



* ការថែទាំ
– ស្រោចទឹករាល់៣ថ្ងៃម្តង បើមានភ្លៀងញឹកញាប់មិនស្រោចក៏បាន
– ជ្រុំគល់ ដកស្មៅ ការពារសត្វ និងរោគបំផ្លាញ ក្តិចស្លឹកចាស់ៗចេញ និងបន្ថែមជីកំប៉ុស្តរាល់២អាទិត្យម្តង។



* ការប្រមូលផល
ក្រោយពីដាំបានរយៈពេល១ខែកន្លះ អាចប្រមូលផលបានហើយ។


អត្ថបទដោយ៖ អ៊ាង សុផល្លែត
ប្រភព៖ eangsophalleth
សិល្ប:ប្រពៃណីខ្មែរ ទទួលបានការគាំទ្រ សាទរនិងស្ញប់ស្ញែងពីប្រជាជពលរដ្ឋបេឡារូសយ៉ាងច្រើនកុះករ..!!
មិនធម្មតា បុរសម្នាក់បង្ហាញពីអារម្មណ៍ពីចរាចរណ៌ដែលគ្មានសណ្តាប់ធ្នាប់