កាន់តែក្ដៅមែនទែនហើយ! អ្នកនាងម៉េង កែវពេជ្ជតា រិះគន់ចំៗដល់អ្នកនាងចន ច័ន្ទលក្ខិណា

504 Views
November 30, 2017

នៅពេលថ្មីៗនេះអ្នកនាងម៉េង កែវពេជ្ជតាដែលជាតារាចំរៀងជើងចាស់បានបង្ហោះសារក្នុងហ្វេសប៊ុករបស់អ្នកនាងថាមានអ្នកតាមព្យាបាទ និងព្យាយាមបំផ្លាញអ្នកនាង ប៉ុន្ដែអ្នកនាងមិនបានបញ្ចេញឈ្មោះច្បាស់លាស់នោះទេ ។

ប៉ុន្ដែនៅមុននេះ អ្នកនាងម៉េង កែវពេជ្ជតាបានបញ្ចេញឈ្មោះបុគ្គលនោះចំៗតែម្ដង ដែលបុគ្គលនោះគឺជាអ្នកនាងចន ច័ន្ទលក្ខិណា​ ជាប្រធានសមាគមន៍សិល្បករខ្មែរនាពេលបច្ចុប្បន្ននេះ ហើយសារនោះមានលក្ខណៈរៀបរាប់យ៉ាងវែង ដៀមដាមដាក់អ្នកនាង  ចន ច័ន្ទលក្ខិណា។

 

អ្នកនាងម៉េង កែវពេជ្ជតា បានធ្វើការអះអាងថាអ្នកនាងចន ច័ន្ទលក្ខិណា ដែលជាអ្នកព្យាយាមតែងតែតាមបំផ្លាញគាត់ និងតែងតែតាមលាបពណ៌ សំអុយឈ្មោះ ហើយព្យាយាមមួលបង្កាច់ទៅលើអ្នកនាង ។

ពិសេសគឺការចុះផ្សាយលើប្រភពព័ត៌មាន Dara News របស់សមាគមសិល្បៈដែលគេស្គាល់ថា​អ្នកនាង​ ចន​ ច័ន្ទលក្ខិណាជាប្រធាន​នោះ​ បានShare យក​ Status របស់ អ្នកនាង ម៉េង កែវពេជ្ជតា ហើយថែមល្បោយប្រាសចាកពីបំណងនិងអត្ថន័យដែលនាងអ្នកម៉េង កែវពេជ្ជតា បានសរសេរ។

ខណៈពេលនេះដែលយើងមិនទាន់បានឃើញអ្នកនាងចន​ ច័ន្ទលក្ខិណាចេញមុខបកស្រាយចំពោះបញ្ហានេះនៅឡើយទេ ។

ប្រភព៖ FB Meng Keopichda

Facebook Comment

Related Articles